Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
LoanShield

LoanShield បានបង្កើតឡើងដើម្បីផ្តល់ការធានារ៉ាប់រងសម្រាប់ការពារកម្ចីរបស់លោកអ្នកក្នុងតម្លៃសមរម្យ ដែលធានាថាក្រុមគ្រួសាររបស់លោកអ្នកនៅតែទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ទោះបីជាមានគ្រោះអកុសលអ្វីកើតឡើងក៏ដោយ។

តើ LoanShield ​ជាអ្វី?
គម្រោងសុវត្ថិភាពកម្ចីប្រកបដោយភាពឆ្លាតវៃដែលធានាការពារសុវត្ថិភាពទ្រព្យសម្បតិ្តរបស់លោកអ្នក និងផ្តល់ជូននូវភាពស្ងប់ចិត្តដល់លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក។

អត្ថប្រយោជន៍នៃគម្រោង

អត្ថប្រយោជន៍ 4 យ៉ាងដែលត្រូវតែទិ​ញ LoanShield

អត្ថប្រយោជន៍ការពារ ធានាថាមនុស្សជាទីស្រឡាញ់របស់លោកអ្នកនឹងមិនមានបន្ទុកហិរញ្ញវត្ថុ និងគ្មានក្តីបារម្ភអំពីការសងបំណុលណាមួយឡើយ
ស្របតាមតម្រូវការលោកអ្នក មានការធានាច្រើនតាមប្រភេទ និងទំហំឥណទានរបស់លោកអ្នក
តម្លៃសមរម្យ តម្លៃបុព្វលាភរ៉ាប់រងសមរម្យសម្រាប់គម្រោងសុវត្ថិភាពកម្ចីរយៈពេលវែង
ដំណើរការមានភាពងាយស្រួល និងឆាប់រហ័ស ដំណើរការពាក្យស្នើសុំសាមញ្ញ និងបង់បុព្វលាភរ៉ាប់រងតែម្តងប៉ុណ្ណោះ។
អំពីផលិតផល
អាយុចាប់ផ្តើមធានា ចាប់ពីអាយុ 18 ដល់ 60 ឆ្នាំ (ត្រូវគោរពតាមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង)
រយៈពេលបណ្ណសន្យារ៉ាប់រង ស្របតាមរយៈពេលឥណទាន
ការទូទាត់បុព្វលាភ បុព្វលាភធានារ៉ាប់រងបង់តែម្តង
ទឹកប្រាក់ត្រូវបានធានា ចំនួនឥណទានដែលមិនទាន់បង់ (ផ្អែកលើតារាងទឹកប្រាក់សរុបដែលបានធានារ៉ាប់រង)
អត្ថប្រយោជន៍
មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនឹងត្រូវបង់ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)
ខិតបណ្ណ័គម្រោង LoanShield [មើលផ្ទាល់] / [ទាញយក]