ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

នេះគឺជាការរីកចម្រើនគួរឱ្យកត់សំគាល់នៃយីហោរបស់យើងគឺ“ ដាយ អុិឈិ ឡាយហ្វ៍” តាមរយៈផ្ទាំងបាណូផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវខ្នាតធំនៅលើផ្លូវជាតិលេខ ៥ បានត្រៀមរួចរាល់ហើយ។

អំពី ដាយ​ អុិឈិ ឡាយហ្វ៍​
ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ”ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

* ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ និងទ្រព្យសកម្មសរុប ៥៥១ ពាន់លានដុល្លារអាមេរិក និងបុព្វលាភជាង ៤ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) ។