Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ - ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធី Agency Blast Off លើកចុងក្រោយសម្រាប់ឆ្នាំនេក្រោមប្រធានបទ “Be Bold, Be Brave and Be You”។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងស្របពេលដែលយើងស្វាគមន៍ លោក ទូច ឡែន ជានាយកប្រតិបត្តិថ្មីនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្ម ដែលនឹងដឹកនាំនាយកដ្ឋាននេះទៅកាន់ការរីកចម្រើនថ្មីមួយកម្រិតទៀត ដើម្បីជួយជំរុញកំណើនអាជីវកម្មប្រកបដោយគុណភាព និងចីរភាពដើម្បីសម្រេចមហិច្ឆតារបស់យើងក្នុងការក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅប្រទេសកម្ពុជា។

យើងសូមថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ជាពិសេសភ្នាក់ងារធានារ៉ាប់រង និងថ្នាក់ដឹកនាំនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្មសម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធានាថាអតិថិជនទាំងអស់ គឺជាអាទិភាពទី១ របស់ពួកយើង។