ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

តាមរយៈការចែករំលែកគោលការណ៍ជាក្រុម (បេសកកម្ម ចក្ខុវិស័យ តម្លៃ និង អំពីម៉ាកយីហោ) ក្រុមនីមួយៗនៃក្រុមហ៊ុនរួមចំណែកដល់ការរស់នៅប្រកបដោយសុវត្ថិភាព និងវិបុលភាពរបស់ប្រជាជន និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាននៅក្នុងតំបន់ និងប្រទេសរៀងៗខ្លួន។

លើសពីនេះ តាមរយៈការចែករំលែកយុទ្ធសាស្រ្តរបស់ក្រុមនីមួយៗជាមួយក្រុមហ៊ុន យើងខិតខំបង្កើនតម្លៃក្រុម និងគោលបំណងសម្រាប់កំណើនប្រកបដោយនិរន្តរភាព ដោយឆ្ពោះទៅមុខជាមួយគ្នាក្នុងទិសដៅតែមួយ។

បេសកកម្ម

“នៅក្បែរអ្នកជានិច្ច”

ចាប់តាំងពីការបង្កើតរបស់យើងក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) តែងតែទុកអតិថិជនជាចម្បង។ ទស្សនៈនេះបន្តដឹកនាំយើងដើម្បីឈានទៅមុខ។ យើងរួមចំណែកផ្ដល់ភាពស្ងប់ចិត្ដដល់សហគមន៍មូលដ្ឋានតាមរយៈការផ្តល់ផលិតផលធានារ៉ាប់រងអាយុជីវិត និងសេវាកម្មពាក់ព័ន្ធ។ ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប ក្រុមហ៊ុនរបស់យើងនឹងបន្តឈរក្បែរអតិថិជន និងមនុស្សជាទីស្រលាញ់របស់ពួកគេអស់មួយជីវិត។

 

ចក្ខុវិស័យ

“ការពារ និងលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា”

ក្នុងនាមជាដៃគូពេញមួយជីវិត យើងការពារ និងរួមចំណែកដល់ភាពស្ងប់ចិត្ដ ភាពរុងរឿង និងសុខុមាលភាពរបស់មនុស្សទាំងអស់ដែលយើងបម្រើ។

គុណតម្លៃរបស់យើង

ដើម្បីចូលរួមចំណែកជួយកសាងសង្គមប្រកបដោយនិរន្តរភាព និងបន្តផ្តល់ជូនតាមការរំពឹងទុករបស់អតិថិជន បុគ្គលិក សង្គម ។ល។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) បានអនុវត្តគោលការណ៍សកម្មភាពសាជីវកម្មដោយផ្អែកលើ “គោលការណ៍ DSR”។ “DSR” គឺតំណាងឱ្យ “ទំនួលខុសត្រូវក្នុងសង្គមរបស់ ដាយ អ៊ិឈិ” ដែលជាក្របខ័ណ្ឌតែមួយគត់សម្រាប់ការប្រើប្រាស់វដ្ត PDCA ទូទាំងក្រុមហ៊ុនដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងជាបន្តបន្ទាប់ និងបំពេញនូវទំនួលខុសត្រូវក្នុងសង្គមរបស់យើងចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាមួយនឹងការបង្កើនគុណតម្លៃសាជីវកម្មរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក។

 

អតិថិជនជាចម្បង: យើងមានគម្រោងធានារ៉ាប់រងអាយុជីវិត និងសេវាកម្មនានាប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងការប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេជានិច្ច។ យើងព្យាយាមសម្រេចអ្វីៗគ្រប់យ៉ាងដើម្បីលើសពីការរំពឹងទុករបស់អតិថិជនយើង និងទុកអតិថិជនជាចម្បងជាមួយនឹងការផ្តល់សេវាកម្មរហ័សទាន់ចិត្ត។

 

ការ​ទំនាក់ទំនង: យើងទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធរបស់យើង ហើយទទួលយកមតិយោបល់របស់ពួកគេ ដោយឆ្លុះបញ្ចាំងមតិយោបល់ទាំងអស់នោះនៅក្នុងការគ្រប់គ្រងសាជីវកម្មរបស់យើង។

ការរួមចំណែកសង្គម: យើងនាំមុខនូវរាល់សកម្មភាពសង្គមដើម្បីភាពរីកចម្រើនរួមគ្នាជាមួយប្រជាសហគមន៍ក្នុងនាមជាកិច្ចសហការប្រជាជនសកម្មមួយ។

 

លើកកម្ពស់សុខុមាលភាព: យើងគ្រប់គ្រងក្រុមហ៊ុនដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងសហគមន៍របស់យើង។ យើងក៏លើកកម្ពស់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន។