
ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) និង ធនាគារ អ អេច ប៊ី (ខេមបូឌា) បានប្រកាសកិច្ចសហការជាដៃគូរយៈពេលយូរអង្វែងដើម្បីផ្តល់គម្រោងធានារ៉ាប់រងអាយុជីវិត និងផែនការសន្សំជូនដល់ប្រជាពលរដ្ឋកម្ពុជា។
ទូរស័ព្ទ៖ ១៨០០ ២០៨ ១១៨
គេហទំព័រ៖ RHB Bank Cambodia

ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានប្រកាសអំពីភាពជាដៃគូរយៈពេលយូរអង្វែង ដើម្បីផ្តល់ការការពារ និងសន្សំដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។
ទូរស័ព្ទ៖ ០២៣ ២២០ ២០២
គេហទំព័រ៖ Home | AMK MFI Plc. (amkcambodia.com)

ថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០១៩៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និងធនាគារវឌ្ឍនៈ គឺជាកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តតាមរយៈភាពជាដៃគូក្នុងផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ដល់អតិថិជននៅតាមបណ្តាញសាខាធនាគារវឌ្ឍនៈ។
ទូរស័ព្ទ៖ ០២៣ ៩៦៣ ៩៩៩
គេហទំព័រ៖ www.vattanacbank.com

ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក និងធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលសុី គឺជាកិច្ចសហប្រតិបត្តិការ តាមរយៈភាពជាដៃគូក្នុងផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ដល់អតិថិជននៅតាមបណ្តាញសាខាធនាគារ សាខមប៊ែង ខេមបូឌា ។
ទូរស័ព្ទ៖ ០២៣ ២២៣ ៤២៣
គេហទំព័រ៖ www.sacombank.com.kh

ថ្ងៃទី ១៦ មិថុនា ឆ្នាំ២០២៥៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក និងធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បីពង្រីកលទ្ធភាពទទួលបានធានារ៉ាប់រងអាយុជីវិត នៅតាមបណ្តាសាខាមួយចំនួនរបស់ធនាគារអ៊ូរី។
លេខទូរស័ព្ទ៖ 081 331 333
គេហទំព័រ៖ https://www.wooribank.com.kh/