Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

Smart Shield

គម្រោង ​Smart Shield នឹងផ្តល់ជូននូវភាពស្ងប់ចិត្តដោយជួយអ្នកធានានូវបំណងប្រាថ្នាទាំងនេះ បើទោះបីជាគ្មានវត្តមានរបស់អ្នកក៏ដោយ។

តើអ្វីជាគម្រោង ​Smart Shield?
គម្រោង ​Smart Shield​ គឺជាផែនការសន្សំដែលមានភាពបត់បែនដោយផ្តល់ជូនអ្នកនូវទឹកប្រាក់ទទួលបានតាមកាលកំណត់ និងជួយសម្រួលនូវបន្ទុកហិរញ្ញវត្ថុភ្លាមៗ ដល់គ្រួសាររបស់អ្នកក្នុងករណីមានគ្រោះអកុសលណាមួយកើតឡើងចំពោះអ្នក ក្នុងខណៈពេលដែលក្តីសុបិន្តគ្រួសាររបស់អ្នកនៅតែត្រូវបានការពារ។

អត្ថប្រយោជន៍នៅលើគម្រោង
អត្ថប្រយោជន៍ 4 យ៉ាងដែលអ្នកគួរជ្រើសរើសគម្រោង​ Smart Shield

ទឹកប្រាក់ទទួលបានតាមការកំណត់ ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ 20% បន្ថែមពីការសន្សំរបស់លោកអ្នក ក្នុងខណ:ដែលយើងកំពុងការពារអ្នក និងគ្រួសាររបស់អ្នក។
ទឹកប្រាក់សន្សំដែលមានការធានានៅថ្ងៃផុតកំណត់ ធានានូវក្តីសុបិន្តរយៈពេលវែងសម្រាប់គ្រួសាររបស់អ្នកទោះគ្មានវត្តមានរបស់អ្នកក៏ដោយ។
អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុងនិងអចិន្រ្តៃយ៍ ជួយសម្រួលបន្ទុកហិរញ្ញវត្ថុរបស់អ្នកភ្លាមៗ ក្នុងករណីអ្នកបានជួបគ្រោះអកុសលណាមួយ។
ការលើកលែងបង់បុព្វលាភ រាល់បុព្វលាភដែលនៅសល់នឹងត្រូវបានលើកលែងក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង អចិន្រ្តៃយ៍នៃម្ចាស់ប័ណ្ណសន្យារ៉ាប់រង។
អំពីផលិតផល
អាយុចាប់ផ្តើមរបស់អ្នកត្រូវបានធានា ចាប់ពី 1 ឆ្នាំ ទៅ 55 ឆ្នាំ
រយៈពេលបណ្ណសន្យារ៉ាប់រង 15 ឆ្នាំ
ជម្រើសនៃការបង់បុព្វលាភធានារ៉ាប់រង ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬ ប្រចាំឆ្នាំ
អត្ថប្រយោជន៍ កញ្ចប់ប្រាក់ កញ្ចប់មាស កញ្ចប់ប្លាទីនៀម
1 ទឹកប្រាក់ទទួលបានតាមកាលកំណត់ US$1,000 ① US$1,000 ① US$1,000 ①
2 ទឹកប្រាក់សន្សំដែលមានការធានានៅថ្ងៃផុតកំណត់ US$5,000 US$5,000 US$5,000
3 អត្ថប្រយោជន៍មរណៈភាពទាំងស្រុង និង អចិន្រ្តៃយ៍ មិនដោយសារគ្រោះថ្នាក់ចៃដន្យ ឬ ដោយសារគ្រោះថ្នាក់ចៃដន្យ
US$10,000
or
US$20,000

US$20,000
or
US$40,000

US$30,000
or
US$60,000
4 ការលើកលែងបង់បុព្វលាភធានារ៉ាប់រង ②
បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ③ US$374 US$447 US$520
①. ក្នុងរយៈពេល ១៥ ឆ្នាំ
②. អត្ថប្រយោជន៍នេះត្រូវបានផ្តល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រង ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងជាមនុស្សផ្សេងគ្នាពីអ្នកត្រូវបានធានា។
③.​ បុព្វលាភធានារ៉ាប់រងនេះត្រូវបានគណនាស្របតាមអ្នកត្រូវបានធានាដែលជាមនុស្សតែម្នាក់ ជាមួយនឹងម្ចាស់បណ្ណសន្យារ៉ាប់រង និងដែលមានអាយុ ៣៥ ឆ្នាំ ភេទប្រុស និងមានសុខភាពស្តង់ដារ។ អ្នកត្រូវបានធានាជាមនុស្សតែមួយនៃគម្រោងសម្រាប់ការសិក្សា និងគម្រោងប្រាក់ចំណូលគ្រួសារ។

* ដើម្បីផ្តល់ភាពងាយស្រួល បុព្វលាភធានារ៉ាប់រងត្រូវបានបង្ហាញជាចំនួនគត់នៅក្នុងខិតបណ្ណផ្សព្វផ្សាយនេះ។

សម្គាល់៖ អ្នកត្រូវបានធានានៃគម្រោង Smart Shield គឺជាមនុស្សតែម្នាក់ (ជាមនុស្សតែម្នាក់នៃអ្នកត្រូវបានធានានៃគម្រោងសម្រាប់ការសិក្សា និងគម្រោងការការពារគ្រួសារ)។



ខិតបណ្ណ័គម្រោង Smart Shield: [មើលផ្ទាល់] / [ទាញយក]