Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
DL EduPro

DL EduPro ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង ដើម្បីអាចសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នកជាមួយនឹងភាពច្បាស់លាស់។ DL EduPro ធានាថាគ្រួសាររបស់អ្នកនឹងទទួលបានការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមានហេតុការណ៍អកុសលណាមួយកើតឡើង។

តើ DL EduPro ​ជាអ្វី?
ផែនការសន្សំមានភាពបត់បែននេះអាចជួយឲ្យអ្នកសន្សំប្រាក់និងរីករាយជាមួយអត្ថប្រយោជន៍ជាសាច់ប្រាក់ដែលមានការធានាខណៈពេលដែលយើងកំពុងការការពារអ្នក។

អត្ថប្រយោជន៍នៃគម្រោង
អត្ថប្រយោជន៍ 4 យ៉ាងដែលត្រូវតែទិ​ញ DL EduPro

អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់ ជាគម្រោងសន្សំដែលធានាថាអ្នកនឹងទទួលបានទឹកប្រាក់គម្រោងនៅពេលបញ្ចប់រយៈពេលបណ្ណសន្យារ៉ាប់រង
ទឹកប្រាក់ទទួលបានតាមការកំណត់ ទទួលបានការសន្សំបន្ថែមរហូតដល់ 20%
ទឹកប្រាក់ធានារ៉ាប់រងច្រើន រីករាយជាមួយនឹងការការពារ និងការធានាដ៏ល្អប្រសើរដែលផ្តល់ អត្ថប្រយោជន៍សម្បូរបែប និងធានាលើករណីគ្រោះថ្នាក់
រយៈពេលទូទាត់បុព្វលាភមានភាពបត់បែន ជម្រើសក្នុងការទូទាត់បុព្វលាភមាន 4 ប្រភេទ
អំពីផលិតផល
អាយុចាប់ផ្តើមធានា ចាប់ពី 1 ឆ្នាំ ទៅ 55 ឆ្នាំ
រយៈពេលបណ្ណសន្យារ៉ាប់រង 6, 9, 12 និង 15
ការទូទាត់បុព្វលាភ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ
ទឹកប្រាក់ត្រូវបានធានា អប្បបរមា - 3,000 ដុល្លារអាមេរិក អតិបរមា - មិនកំណត់ (ការវាយតម្លៃហានិភ័យធានារ៉ាប់រង)
អត្ថប្រយោជន៍
មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ចំនួន ១០០% នៃទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនឹងផ្តល់ជូនក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)
អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នឹងផ្តល់ជូនប្រាក់ចំនួន ១០០% នៃទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនៅពេលផុតកំណត់រយៈពេលបណ្ណសន្យារ៉ាប់រង ទោះបីមាន ឬ គ្មានករណីមរណភាព ឬ TPD ក៏ដោយ
លើកលែងការបង់បុព្វលាភធានារ៉ាប់រង (WOP) រាល់បុព្វលាភនាពេលអនាគតនឹងត្រូវលើកលែងក្នុងករណីអ្នកបង់ បុព្វលាភទទួលមរណភាព ឬ ពិការភាពទាំងស្រុង (TPD) និងអចិន្ត្រៃយ៍ (សម្រាប់រយៈពេលបណ្ណសន្យារ៉ាប់រងភាគីទីបី)
អត្ថប្រយោជន៍ទឹកប្រាក់ទទួលបានតាមការកំណត់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នឹងផ្តល់ជូនអត្ថប្រយោជន៍ជាសាច់ប្រាក់ដែលបានធានាជាទៀងទាត់ ទោះបីមាន ឬ គ្មានករណីមរណភាព ឬ TPD ក៏ដោយ
ខិតបណ្ណ័គម្រោង DL EduPro [មើលផ្ទាល់] / [ទាញយក]