គម្រោង Family Shield នឹងផ្តល់ជូននូវភាពស្ងប់ចិត្តដោយជួយអ្នក ធានានូវបំណងប្រាថ្នាទាំងនេះ បើទោះបីជាគ្មានវត្តមានរបស់អ្នកក៏ដោយ។
តើអ្វីជាគម្រោង Family Shield?
គម្រោង Family Shield គឺជាផែនការសន្សំដែលមានភាពបត់បែនដោយផ្តល់ជូនអ្នកនូវទឹកប្រាក់ទទួលបានតាមការកំណត់ និងការការពារបន្ថែមដ៏សម្បូរបែបផ្សេងទៀតសម្រាប់គ្រួសាររបស់អ្នកលើសពីការសន្សំ។
អត្ថប្រយោជន៍នៅលើគម្រោង
អត្ថប្រយោជន៍ 5 យ៉ាងដែលអ្នកគួរជ្រើសរើសគម្រោង Family Shield
ទឹកប្រាក់ទទួលបានតាមការកំណត់ | ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ 20% បន្ថែមពីការសន្សំរបស់លោកអ្នក ក្នុងខណ:ដែលយើងកំពុងការពារអ្នក និងគ្រួសាររបស់អ្នក។ |
ទឹកប្រាក់សន្សំដែលមានការធានានៅថ្ងៃផុតកំណត់ | ធានានូវក្តីសុបិន្តរយៈពេលវែងសម្រាប់គ្រួសាររបស់អ្នកទោះគ្មានវត្តមានរបស់អ្នកក៏ដោយ។ |
អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុងនិងអចិន្រ្តៃយ៍ | ជួយសម្រួលបន្ទុកហិរញ្ញវត្ថុរបស់អ្នកភ្លាមៗ ក្នុងករណីអ្នកបានជួបគ្រោះអកុសលណាមួយ។ |
ប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ | ជួយសម្រួលបន្ទុកហិរញ្ញវត្ថុគ្រួសាររបស់អ្នកជាទៀងទាត់ ប្រសិនបើគ្មានវត្តមានរបស់អ្នក។ |
ការលើកលែងបង់បុព្វលាភ | រាល់បុព្វលាភដែលនៅសល់នឹងត្រូវបានលើកលែងក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង អចិន្រ្តៃយ៍នៃម្ចាស់បណ្ណសន្យារ៉ាប់រង។ |
អំពីផលិតផល | |
---|---|
អាយុចាប់ផ្តើមរបស់អ្នកត្រូវបានធានា | ចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ |
រយៈពេលបណ្ណសន្យារ៉ាប់រង | 15 ឆ្នាំ |
ជម្រើសនៃការបង់បុព្វលាភធានារ៉ាប់រង | ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬ ប្រចាំឆ្នាំ |
អត្ថប្រយោជន៍ | កញ្ចប់ប្រាក់ | កញ្ចប់មាស | កញ្ចប់ប្លាទីនៀម | |
---|---|---|---|---|
1 | ទឹកប្រាក់ទទួលបានតាមកាលកំណត់ | US$2,000 ① | US$2,000 ① | US$2,000 ① |
2 | ទឹកប្រាក់សន្សំដែលមានការធានានៅថ្ងៃផុតកំណត់ | US$10,000 | US$10,000 | US$10,000 |
3 | អត្ថប្រយោជន៍មរណៈភាពទាំងស្រុង និង អចិន្រ្តៃយ៍ • មិនដោយសារគ្រោះថ្នាក់ចៃដន្យ |
US$10,000 or US$20,000 |
US$20,000 or US$40,000 |
US$30,000 or US$60,000 |
4 | ប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ ② | US$1,000 | US$2,000 | US$3,000 |
5 | ការលើកលែងបង់បុព្វលាភធានារ៉ាប់រង ③ | √ | √ | √ |
បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ④ | US$715 | US$826 | US$937 |
ខិតបណ្ណ័គម្រោង Family Shield : | [មើលផ្ទាល់] / [ទាញយក] |