ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ របស់ប្រទេសជប៉ុន បានរៀបចំកម្មវិធីពិសេស សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រង នៅក្នុងខែវិច្ឆិកានេះ។
រង្វាន់ធំៗជាច្រើនសម្រាប់អតិថិជន រួមមានដំណើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ទៅកាន់កោះសង្សារ រយៈពេល៣ថ្ងៃ , ម៉ូតូ Scoopy 2022 , ទូរស័ព្ទដៃ, និងរង្វាន់ស្រស់ស្អាតជាច្រើនទៀត។ ជាងនេះទៅទៀត ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ក៏នឹងផ្ដល់ការប្រឹក្សាយោបល់ អំពីការរៀបចំផែនការហិរញ្ញវត្ថុ និងការចាប់ផ្តើមរៀបចំអនាគតការសិក្សា របស់បុត្រធីតាលោកអ្នក ដោយឥតគិតថ្លៃផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (Facebook Page:
Dai-ichi Life Cambodia)។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩០២ មក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញានៅក្បែរអតិថិជនជានិច្ច ក៏ដូចជាមនុស្សជាទីស្រឡាញ់របស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ ”អតិថិជនជាចម្បង”។ ក្រុមហ៊ុន បានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន៕