Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
គម្រោងអ្នកផ្តល់ការមើលថែ

គម្រោងអ្នកផ្តល់ការមើលថែ ត្រូវបានរចនាឡើងក្នុងគោលបំណងផ្ដល់អត្ថប្រយោជន៍លើការការពារអាយុជីវិត ដែលគម្រោងនេះមានតម្លៃសមរម្យ មានជម្រើសរយៈពេលការពារ និងការបង់បុព្វលាភធានារ៉ាប់រងមានភាពបត់បែនសម្រាប់ លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក។

កម្មវត្ថុនៃការធានារ៉ាប់រង៖ គម្រោងអ្នកផ្តល់ការមើលថែ គឺជាផលិតផលធានារ៉ាប់រងដែលផ្ដល់ជម្រើសការការពារសុទ្ធចាប់ ពីរយៈពេលខ្លី ដល់រយៈពេលវែងតាមតម្រូវការអតិថិជន ដើម្បីទទួលបានភាពស្ងប់ចិត្ត អនាគតកាន់តែប្រសើរ និងសុវត្ថិភាពសម្រាប់គ្រួសារ។

វិសាលភាពនៃការធានារ៉ាប់រង៖ គម្រោងនេះគឺធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ ដែលបណ្តាលមកពីគ្រប់ហេតុការណ៍ទាំងអស់។

លក្ខណៈទូទៅ គម្រោងអ្នកផ្តល់ការមើលថែ
អាយុស្នើសុំការធានារ៉ាប់រង ១ – ៥៥ ឆ្នាំ
អាយុទទួលបានការធានារ៉ាប់រងអតិបរមា ៦៥ ឆ្នំា
រយៈពេលបណ្ណសន្យារ៉ាប់រង ១ – ៤៧ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង បង់ស្មើនឹងរយៈពេលបណ្ណសន្យារ៉ាប់រង ឬ បង់បន្ថយខ្លី (១០ ឬ ២០ ឆ្នាំ)
ទឹកប្រាក់ត្រូវបានធានា អប្បបរមា USD 1,500
អត្ថប្រយោជន៍ ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែល បណ្ដាល ឬមិនបណ្ដាលពីគ្រោះថ្នាក់ចៃដន្យនឹងទទួលបាន ១០០% នៃទឹកប្រាក់ត្រូវបានធានា

មូលហេតុ ២ យ៉ាងដែលលោកអ្នកគួរទិញ គម្រោងអ្នកផ្តល់ការមើលថែ

  1. ការការពារជីវិតមានភាពទូលំទូលាយ
    រីករាយនឹងការការពារអាយុជីវិតដែលមានរយៈពេលនៃការធានារ៉ាប់រង ដ៏ច្រើនសម្បូរបែប
  2. រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រងដែលមានភាពបត់បែន
    បង់បុព្វលាភធានារ៉ាប់រង ដែលមានរយៈពេលតិចជាងរយៈពេលបណ្ណសន្យារ៉ាប់រង
CAREGiver Brochure [មើលផ្ទាល់] / [ទាញយក]
Caregiver Terms and Conditions [មើលផ្ទាល់] / [ទាញយក]