ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

ដាយ អុិឈិ ឡាយហ្វ៍ រៀបចំកម្មវិធីអបអរ​ភ្នាក់ងារធានារ៉ាប់រងឆ្នើម

ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធី ​ដើម្បីទទួលស្គាល់ និងអបអរដល់ភ្នាក់ងារធានារ៉ាប់រងឆ្នើម កាលពីថ្ងៃទី០២-០៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ។ កម្មវិធីនេះត្រូវបានរៀបចំជាពិសេសសម្រាប់ការរួមចំណែកយ៉ាងសំខាន់របស់ភ្នាក់ងារធានារ៉ាប់រងយើង ដែលបានជួយជម្រុញបង្កើតសមិទ្ធផលក៏គួរឱ្យកត់សម្គាល់កាលពីឆ្នាំ២០២៣​ កន្លងទៅ។

ភ្នាក់ងារឆ្នើមរបស់យើងបានដើរតួ​យ៉ាងសំខាន់ក្នុងការធានាការពារហិរញ្ញវត្ថុសម្រាប់អតិថិជនជាច្រើននាក់។ ការលះបង់និងប្រឹងប្រែងរបស់ពួកគាត់ ក្នុងការព្យាយាមយល់ពីតម្រូវការរបស់អតិថិជន និងការផ្តល់ការការពារហិរញ្ញវត្ថុដែលសក្តិសម បំផុតសម្រាប់អតិថិជន ពិតជាសំខាន់ណាស់ក្នុងការជួយឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។

កម្មវិធីជួបជុំប្រចាំឆ្នាំនេះ ជាឱកាសមួយសម្រាប់ឱ្យយើងទទួលស្គាល់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ភ្នាក់ងារធានារ៉ាប់រងទាំងអស់។ យើងបានបង្ហាញការដឹងគុណ និងហើយកម្មវិធីនេះពោរពេញទៅដោយការបំផុសគំនិត ខណៈពេលដែល ដាយ អុិឈិ ឡាយហ្វ៍ និងភ្នាក់ងាររបស់យើង សម្លឹងឆ្ពោះទៅរកការសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើននាពេលអនាគត។