ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

កិច្ចប្រជុំយុទ្ធសាស្ត្រ និងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់ ដាយ អុិឈិ ឡាយហ្វ៍

នាយកដ្ឋានដៃគូអាជីវកម្មបានរៀបចំកិច្ចប្រជុំយុទ្ធសាស្ត្រ និងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “Rise and Shine Together” ដើម្បីអបអរសាទរសមិទ្ធផលធំៗដែលសម្រេចបានរបស់នាយកដ្ឋានក្នុងឆ្នាំ២០២៣ និងដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្ដជំរុញកំណើនផលិតភាពឱ្យកាន់តែខ្លាំងក្លា និងការបង្កើនចំនួនអតិថិជនឱ្យកាន់តែទូលំទូលាយ។

យើងក៏បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ ដើម្បីអបអរសាទរ និងផ្តល់រង្វាន់ដល់បុគ្គលិកលក់ឆ្នើមសម្រាប់ការបម្រើអតិថិជនប្រកបដោយវិជ្ជាជីវៈ និងការរួមចំណែកក្នុងការជំរុញកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព និងគុណភាព។