វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ
វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) បានបង្កើតឡើងតាំងពីឆ្នាំ ២០១២ ដែលផ្តោតជាសំខាន់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាច្រើន រួមមានដូចជា ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម ពន្ធដារ និងធនាគារជាដើម។
វិទ្យាស្ថានផ្តល់ការអប់រំចាប់តាំងពីកម្រិតបរិញ្ញាបត្ររង រហូតដល់ថ្នាក់អនុបណ្ឌិត ដោយបានរួមបញ្ចូលកម្មវិធីសិក្សាដែលមានលក្ខណៈទំនើប ការបណ្តុះបណ្តាលជាក់ស្តែង ប្រកបទៅដោយសីលធម៌ និងគុណតម្លៃដ៏រឹងមាំ ដើម្បីឱ្យនិស្សិតដែលបញ្ចប់ការសិក្សាអាចត្រៀមខ្លួនសម្រាប់តម្រូវការទីផ្សារការងារ។

