Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
គម្រោង EASYCare

EASYCare ជា​គម្រោងធានារ៉ាប់រងអាយុជីវិតមានភាពសាមញ្ញ និងតម្លៃសមរម្យដោយលោកអ្នកធ្វើការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ ២ ឆ្នាំ តែទទួលបានការការពារហិរញ្ញវត្ថុរហូតទៅដល់រយៈពេល ៦ ឆ្នាំ។ គម្រោងនេះផ្តល់ការការពារទូលំទូលាយសម្រាប់ហេតុការណ៏ដែលមិនបានរំពឹងទុកដែលបណ្តាល ឬមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យកើតឡើង និងការការពារសម្រាប់ជំងឺធ្ងន់ធ្ងរ។

គម្រោង EASYCare ផ្តល់ជូនអត្ថប្រយោជន៍ធំៗចំនួន៤៖

ការពារហិរញ្ញវត្ថុដ៏រឹងមាំ ចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ធានារ៉ាប់រងរហូតដល់ ២៥,០០០ដុល្លារ (រាប់បញ្ចូលទាំងអត្ថប្រយោជន៍ការពារជម្ងឺធ្ងន់ធ្ងរ)។ អនាគតហិរញ្ញវត្ថុរបស់គ្រួសារអ្នកនឹងត្រូវបានការពារ មិនថាមានហេតុការណ៍មិនរំពឹងទុកណាមួយកើតឡើងក៏ដោយ។
បង់បុព្វលាភរយៈពេល២ឆ្នាំ ការពាររហូតដល់៦ឆ្នាំ លោកអ្នកត្រូវបង់បុព្វលាភធានារ៉ាប់រងតែ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនឹងទទួលបានការការពារសម្រាប់រយៈពេល៦ឆ្នាំ។
ងាយ និងលឿនក្នុងការទិញ លោកអ្នកចំណាយពេលវេលាតិចក្នុងការទិញ EASYCare ពីព្រោះមិនតម្រូវឱ្យមានការត្រួតពិនិត្យសុខភាពជាមុននោះទេ។
អត្ថប្រយោជន៍បន្ថែម នៅចុងបញ្ចប់នៃគម្រោង អ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញលើសពី ១០០% នៃបុព្វលាភឆ្នាំទី១។

ទស្សនាវីដេអូអំពីអត្ថប្រយោជន៍នៃគម្រោង EASYCare

ខិតបណ្ណ័គម្រោង EASYCare [មើលផ្ទាល់] / [ទាញយក]