Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
SECURECare

SECURECare ផ្តល់អត្ថប្រយោជន៍ធំៗ៥ក្នុងកញ្ចប់តែមួយ ដែលបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនដែលចង់មានការការពារខ្ពស់លើមរណៈភាព ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និង ពិការភាពដោយផ្នែក ដោយសារករណីគ្រោះថ្នាក់។ លើសពីនេះទៅទៀត គម្រោងនេះផ្តល់ជូននូវសំណងមួយចំនួនជាមុនសម្រាប់ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយសារ ជំងឺឆ្លង ទឹកប្រាក់ថេរប្រចាំថ្ងៃសម្រាប់ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ និង អត្ថប្រយោជន៍រំលែកទុក្ខ។

លោកអ្នកក៏អាចជ្រើសយកជម្រើស SECURECare Plus ដែលផ្តល់ជូនអត្ថប្រយោជន៍ការពារកាន់តែខ្ពស់ក្នុងករណីគ្រោះថ្នាក់ ដើម្បីទទួលបានភាពស្ងប់ចិត្តកាន់តែប្រសើរ។

SECURECare ផ្តល់អត្ថប្រយោជន៍គោលចំនួន៣៖

ការការពារខ្ពស់៖ អត្ថប្រយោជន៍រហូតដល់ ៧០០% នៃទឹកប្រាក់ដែលត្រូវបានធានាសរុប សម្រាប់ករណីគ្រោះថ្នាក់ចៃដន្យ
អត្ថប្រយោជន៍ធំៗ៥ ក្នុងកញ្ចប់តែ ១៖ ផ្តល់ការធានារ៉ាប់រងលើអាយុជីវិត ពិការភាព ជំងឺឆ្លង ទឹកប្រាក់ថេរប្រចាំថ្ងៃសម្រាប់ការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងអត្ថប្រយោជ៏រំលែកទុក្ខ
មានភាពបត់បែន៖ ជម្រើសបង់ប្រាក់ និងរយៈពេលនៃការធានារ៉ាប់រងច្រើន

ល.រ អត្ថប្រយោជន៏ គម្រោង SECURECare គម្រោង SECURECare Plus
អត្ថប្រយោជន៍មរណៈភាព ឬ ពិការភាពទាំងស្រុង និង​ ​ អចិន្រ្តៃយ៍ ដែលបណ្តាលមកពីគ្រប់ករណី ១០០%  នៃទឹកប្រាក់ត្រូវបានធានា ឬ បុព្វលាភធានារ៉ាប់រងដែលបានបង់សរុប (មួយណាដែលមានចំនួនច្រើនជាង)  ១០០%  នៃទឹកប្រាក់ត្រូវបានធានា ឬ បុព្វលាភធានារ៉ាប់រងដែលបានបង់សរុប (មួយណាដែលមានចំនួនច្រើនជាង)
អត្ថប្រយោជន៍បន្ថែមសម្រាប់មរណៈភាព ឬ ពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ  ២០០% នៃទឹកប្រាក់ត្រូវបានធានា ៦០០% នៃទឹកប្រាក់ត្រូវបានធានា
អត្ថប្រយោជន៍ទូទាត់ជាមុន សម្រាប់ពិការភាពដោយផ្នែកដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ រហូតដល់ ២០០%  នៃទឹកប្រាក់ត្រូវបានធានា រហូតដល់ ៦០០% នៃទឹកប្រាក់ត្រូវបានធានា
អត្ថប្រយោជន៍ដល់ថ្ងៃផុតកំណត់ (មិនមានការទាមទារសំណងសម្រាប់អត្ថប្រយោជន៏​ ល.រទី ១ ដល់ ល.រទី ៣) ៨៥% នៃបុព្វលាភធានារ៉ាប់រងដែលបានបង់សរុប ៨៥% នៃបុព្វលាភធានារ៉ាប់រងដែលបានបង់សរុប
អត្ថប្រយោជន៍ប្រចាំថ្ងៃសម្រាប់ការសម្រាកនៅមន្ទីរពេទ្យបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ រហូតដល់ទឹកប្រាក់ចំនួន ១៥០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ រហូតដល់ទឹកប្រាក់ចំនួន ១៥០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
អត្ថប្រយោជន៍ការពារជំងឺឆ្លង  រហូតដល់ទឹកប្រាក់ចំនួន ៥០០(ប្រាំរយ) ដុល្លារអាមេរិក រហូតដល់ទឹកប្រាក់ចំនួន ៥០០(ប្រាំរយ) ដុល្លារអាមេរិក
អត្ថប្រយោជន៍រំលែកទុក្ខ រហូតដល់ទឹកប្រាក់ចំនួន ២.០០០ ដុល្លារអាមេរិក រហូតដល់ទឹកប្រាក់ចំនួន ២.០០០ ដុល្លារអាមេរិក
ខិត្តប័ណ្ណគម្រោង SECURECare [មើលផ្ទាល់] / [ទាញយក]
ខ និងលក្ខខណ្ឌនៃគម្រោងSECURECare [មើលផ្ទាល់] / [ទាញយក]
ខ និងលក្ខខណ្ឌនៃ គម្រោងSECURECare Plus​ [មើលផ្ទាល់] / [ទាញយក]