គម្រោង ELITECare គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានការបង់បុព្វលាភធានារ៉ាប់រងរយៈពេលខ្លី ឬតែមួយលើក ហើយទទួលបានការការពាររយៈពេលវែង។ គម្រោងនេះបង្កើតឡើងដើម្បីផ្ដល់ការការពារខ្ពស់លើមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដោយធានាបានទាំងទឹកប្រាក់ត្រលប់មកវិញដ៏ឈ្លាសវៃនៅក្នុងពេលតែមួយ។
លក្ខណៈពិសេស ៣យ៉ាង ដែលលោកអ្នកគួរជ្រើសរើសគម្រោង ELITECare
១. ផ្តល់អត្ថប្រយោជន៍ការពារខ្ពស់ (Elite Protection)
ទទួលបានទឹកប្រាក់សំណងរហូតដល់ ២លាន ដុល្លារអាមេរិក សម្រាប់ការពារហានិភ័យអាយុជីវិត
២. ផ្ដល់ទឹកប្រាក់ត្រលប់ទៅវិញដ៏ឈ្លាសវៃ (Smart Returns)
ទទួលបានទឹកប្រាក់ត្រលប់ទៅវិញរហូតដល់ ១០០% នៃបុព្វលាភធានារ៉ាប់រងដែលត្រូវបង់
៣. ផ្ដល់នូវជម្រើសគម្រោងដែលមានភាពបត់បែន (Flexible Plans)
ជ្រើសរើសរបៀបបង់បុព្វលាភធានារ៉ាប់រង និងទទួលអត្ថប្រយោជន៍សមស្របតាមគោលបំណង និងលទ្ធភាព
