ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

គោលបំណងរបស់យើង

 

«​សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព​»

 

គុណតម្លៃរបស់យើង

យើងយកចិត្តទុកដាក់​៖ យើងយកចិត្តទុកដាក់ចំពោះអតិថិជន ដៃគូអាជីវកម្ម បុគ្គលិក សហគមន៍ និងបរិស្ថាន ដែលយើងធ្វើអាជីវកម្ម។

យើងធ្វើអ្វីដែលត្រូវ៖ យើងប្រឹងប្រែងសម្រេចបាននូវឧត្តមភាព និងជំរុញបង្កើនគុណភាពជិវិតសម្រាប់អតិថិជន និងសហគមន៍។ យើងត្រូវប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងការមានទំនួលខុសត្រូវខ្ពស់។

យើងច្នៃប្រឌិតថ្មី៖ យើងពាំនាំយកបទពិសោធន៍ពីកម្រិតសកល មកស្វែងរកដំណោះស្រាយប្រកបដោយភាពបត់បែន ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់អតិថិជនរបស់យើង។

បេសកកម្ម

ជំរុញការទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា តាមរយៈផលិតផលប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលក្នុងការទទួលបាន អមជាមួយនឹងសេវាកម្មល្អឥតខ្ចោះ។

ចក្ខុវិស័យ

ដោយផ្អែកលើបទពិសោធន៍ដ៏រឹងមាំក្នុងនាមជាក្រុមហ៊ុន​ជប៉ុន យើងមានគោលបំណងក្លាយជាដៃគូរគួរជាទីទុកចិត្តបំផុត ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ សម្រាប់សុខុមាលភាព និងភាពរុងរឿងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។

ឆន្ទៈរបស់ក្រុមហ៊ុន 

«នៅក្បែរអ្នកជានិច្ច»