Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
គម្រោង CREDITCare

អស់ក្ដីបារម្ភអំពីកម្ចី​របស់​អ្នក​ជាមួយគម្រោង CREDITCare!

ចាប់យកជំហានដ៏សំខាន់នេះ ដើម្បីការពារកម្ចី​របស់លោកអ្នក និងធានាសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារ​។

តើ គម្រោង CREDITCare ជាអ្វី?

CREDITCare ជាគម្រោង ដែលធានាការពារសុវត្ថិភាពកម្ចី​របស់អ្នក ដោយផ្តល់ជូននូវភាពស្ងប់ចិត្តដល់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។

គម្រោងនេះបានបង្កើតឡើងដើម្បីផ្តល់ការធានារ៉ាប់រងសម្រាប់ការពារកម្ចីរបស់អ្នកក្នុងតម្លៃសមរម្យ ដែលធានាថាកម្ចី​នឹង​លែងក្លាយ​ជាបន្ទុក​សម្រាប់​​ក្រុមគ្រួសាររបស់អ្នក ក្នុងករណី​មានគ្រោះអកុសលអ្វីកើតឡើងក៏ដោយ។

ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោង CREDITCare ?

.​ ងាយស្រួលស្នើសុំបណ្ណសន្យារ៉ាប់រង និងទទួលការការពារប្រកបដោយទំនុកចិត្ត៖ អស់ក្តីបារម្ភចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងគ្រានៃកម្ចីរបស់អ្នក។

.​ ទទួលការការពាររយៈពេលវែង៖ សុវត្ថិភាពរយៈពេលវែងសម្រាប់កម្ចីរបស់អ្នក ដោយការពាររហូតដល់អាយុ ៧០ឆ្នាំ។

.​ ​ផ្តល់វិធីគ្រប់គ្រងកម្ចីមានភាពបត់បែន៖ ជ្រើសរើសអត្ថប្រយោជន៍ការពារ និងការបង់ប្រាក់ទៅតាមតម្រូវការរបស់អ្នក។

CREDITCare មានជម្រើសដូចខាងក្រោម៖

ល.រ លក្ខណៈ ជម្រើសCREDITCare ជម្រើសCREDITCare Plus
អាយុអ្នកត្រូវបានធានា ចាប់ពីអាយុ ១៨ ដល់ ៦០ ឆ្នាំ (ធានារ៉ាប់រងដល់អាយុ៧០ ឆ្នាំ) ចាប់ពីអាយុ ១៨ ដល់ ៦៩ ឆ្នាំ(ធានារ៉ាប់រងដល់អាយុ៧០ ឆ្នាំ)
រយៈពេលបណ្ណសន្យារ៉ាប់រង ១ ឆ្នាំ ដល់ ២៥ ឆ្នាំ ១ ឆ្នាំ ដល់ ២៥ ឆ្នាំ
ការទូទាត់បុព្វលាភ បង់តែ១លើក*
  • បង់តែ១លើក*
  • បង់ជាប្រចាំ៖ ឆ្នាំ ឆមាស ត្រីមាស និងខែ**
ទឹកប្រាក់ត្រូវបានធានា USD៣,000 ដល់ USD៣០,០០០ USD៣០,០០១ ឡើងទៅ
ការវាយតម្លៃហានិភ័យ មិនមានការពិនិត្យសុខភាព អាចនឹងមានការពិនិត្យសុខភាពទៅតាមអាយុ ទឹកប្រាក់ត្រូវបានធានា និងលក្ខខណ្ឌពាក់ព័ន្ធ។
ជម្រើសការការពារ និងអត្ថប្រយោជន៍ ការការពារថយ៖ សំណងលើករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ទៅតាមទឹកប្រាក់ត្រូវបានធានានៅសល់តាមរយៈពេលនៃតារាងលម្អិតអំពីអត្ថប្រយោជន៍ធានារ៉ាប់រង
  • ការការពារថយ៖ សំណងលើករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ទៅតាមទឹកប្រាក់ត្រូវបានធានានៅសល់តាមរយៈពេលនៃតារាងលម្អិតអំពីអត្ថប្រយោជន៍ធានារ៉ាប់រង
  • ការការពារថេរ៖ សំណងលើករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) នៃទឹកប្រាក់ត្រូវបានធានានៅថេររហូតដល់ថ្ងៃផុតកំណត់បណ្ណសន្យារ៉ាប់រង

ចំណាំ៖

  • *ការបង់តែ១លើកមានតម្លៃបោះបង់បណ្ណសន្យារ៉ាប់រងដែលមានចែងក្នុងតារាងលម្អិតអំពីអត្ថប្រយោជន៍ធានារ៉ាប់រង។
  • *ការបង់តែ១លើក មានជម្រើសហិរញ្ញប្បទានបុព្វលាភធានារ៉ាប់រង (ការផ្ដល់កម្ចីដើម្បីបង់បុព្វលាភធានារ៉ាប់រង)។
  • **ការបង់ជាប្រចាំ៖ រយៈពេលបង់បុព្វលាភធានារ៉ាប់រង ស្មើនឹងរយៈពេលបណ្ណសន្យារ៉ាប់រងដក១ (-១) ។ សម្រាប់រយៈពេលបណ្ណសន្យារ៉ាប់រង១ឆ្នាំ និង២ឆ្នាំ មិនមានជម្រើសការបង់ជាប្រចាំនោះទេ។
  • គម្រោងផលិតផលធានារ៉ាប់រងនេះមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។
  • សូមមើល ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។

ខិតបណ្ណ័គម្រោង CREDITCare & CREDITCare Plus [មើលផ្ទាល់] / [ទាញយក]
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង [មើលផ្ទាល់] / [ទាញយក]
សំណួរត្រូវបានសួរញឹកញាប់អំពី CREDITCare [មើលផ្ទាល់] / [ទាញយក]

គម្រោងបន្ថែមលើមរណភាព និងពិការភាពទាំងស្រុង & អចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ

បង្កើន​ទំនុកចិត្តលើកម្ចី​របស់​អ្នក​ជាមួយ «គម្រោងបន្ថែមលើមរណភាព និងពិការភាពទាំងស្រុង & អចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ»

អំពីគម្រោងបន្ថែមលើមរណភាព និងពិការភាពទាំងស្រុង & អចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ៖

ជាគម្រោងបន្ថែម សម្រាប់ភ្ជាប់ជាមួយគម្រោងមូលដ្ឋាន CREDITCare ដែលបង្កើនទំនុកចិត្តក្នុងការធានាការពារសុវត្ថិភាពកម្ចី ដោយផ្តល់ជូននូវភាពស្ងប់ចិត្តដល់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។

គម្រោងបន្ថែមនេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានារ៉ាប់រងបន្ថែមទៅលើតម្រូវការកម្ចីរបស់អ្នក​។ គម្រោងបន្ថែមនេះបង្កើនការការពារសុវត្ថិភាពកម្ចីរបស់អតិថិជន​ ក្នុងករណី​អ្នកត្រូវបានធានារ៉ាប់រង​ទទួល​មរណភាព ឬពិការភាពទាំងស្រុង និងអចិន្រៃ្តយ៍ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ។

វិសាលភាពនៃការធានារ៉ាប់រង របស់គម្រោងនេះ គឺដើម្បី​ធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើស «គម្រោងបន្ថែមលើមរណភាព និងពិការភាពទាំងស្រុង & អចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ»

លក្ខណៈពិសេស​

  • ការពាររហូតដល់ ៥ដងនៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃគម្រោងមូលដ្ឋាន
  • មិនមានការពិនិត្យសុខភាព
  • បង់មួយលើក ការពារពេញមួយគម្រោង និងតម្លៃសមរម្យ

​អត្ថប្រយោជន៍គោលនៃគម្រោង

 ចំណាំ៖

  • គម្រោងបន្ថែមនេះមានតម្លៃបោះបង់បណ្ណសន្យារ៉ាប់រង តែមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។
  • សូមមើល ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។
  • គម្រោងនេះមិនមានរយៈពេលអនុគ្រោះបន្ថែម ឬរយៈពេលដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញនោះទេ ដោយគម្រោងនេះមានជម្រើសបង់បុព្វលាភធានារ៉ាប់រងតែមួយលើកប៉ុណ្ណោះ។

 

លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ តាមជម្រើសបង់បុព្វលាភធានារ៉ាប់រងតាមរយៈ៖

  • សាច់ប្រាក់ ឬ
  • មូលប្បទានបត្រ ឬ
  • ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ​ដាយ​ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍​ (ខេមបូឌា) ម.ក ឬ
  • បញ្ជាបង់ប្រាក់អចិន្ត្រៃយ៍ ឬ
  • ផ្សេងៗ ។

ខិតប័ណ្ណគម្រោង Additional Accidental Death and Total & Permanent Disability Benefit Brochure ​>Click Download
និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ​>Click Download