គម្រោងការពារអាយុជីវិតជាក្រុម- GROUPLife Care
ការថែទំាបុគ្គលិករបស់លោកអ្នកតាមស្ដង់ដារជប៉ុនជាមួយនឹងជម្រើសបត់បែន និងទូលំទូលាយ
ជាមួយគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care
តើ គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ជាអ្វី?
គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ជាផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុមដែលផ្ដល់នូវការការពារហិរញ្ញវត្ថុនៅក្នុងករណីមរណភាព ពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ និងពិការភាពដោយផ្នែក និងអចិន្រ្តៃយ៍បណ្ដាលមកពីគ្រប់ហេតុការណ៍ សម្រាប់សមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) ព្រមទាំងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ដែលផ្ដោតលើស្វាមី/ភរិយា និងកូនៗ។ គម្រោងនេះផ្ដល់ការការពារទាំងក្នុងតំបន់ និងទូទាំងពិភពលោកស្របតាមខ និងលក្ខខណ្ឌដែលបានកំណត់ រួមទាំងករណីមិនធានា។
កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care គឺមានគោលបំណងពង្រឹងសុខុមាលភាព និងផ្ដល់ការពារជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) និងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ក្នុងករណីមានហេតុការណ៍ណាមួយត្រូវបានធានាកើតឡើង ។
វិសាលភាពនៃការធានារ៉ាប់រង របស់គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) និងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ទៅលើហានិភ័យមរណភាព (Death Benefit) ពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ (Total and Permanent Disability) និងពិការភាពដោយផ្នែក និងអចិន្រ្តៃយ៍ (Partial and Permanent Disability) ដែលបណ្ដាលមកពីគ្រប់ហេតុការណ៍ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។
ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care?
អំពី គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care
| ល.រ | លក្ខណៈ | គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care |
| ១ | អាយុសមាជិកត្រូវបានធានារ៉ាប់រង |
|
| ២ | ចំនួនអប្បបរិមានៃសមាជិកត្រូវបានធានារ៉ាប់រង | ៥ នាក់ |
| ៣ | រយៈពេលបណ្ណសន្យារ៉ាប់រង | ១ ឆ្នាំ |
| ៤ | ការទូទាត់បុព្វលាភធានារ៉ាប់រង | បង់ប្រចាំឆ្នាំ |
| ៥ | ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង | រហូតដល់ $១,២០០,០០០ (មិនអាចលើស ៣៦ដង នៃប្រាក់ខែរបស់បុគ្គលិកនីមួយៗ) |
| ៦ | ការវាយតម្លៃហានិភ័យ |
|
| ៧ | អត្ថប្រយោជន៍ការពារ | មរណៈភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រប់មូលហេតុ៖ ដោយផ្ដល់សំណងរហូតដល់ ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង
|
ចំណាំ៖
| ខិត្តប័ណ្ណគម្រោង GROUPLife Care | [មើលផ្ទាល់] / [ទាញយក] | ខ និងលក្ខខណ្ឌនៃគម្រោង GROUPLife Care | [មើលផ្ទាល់] / [ទាញយក] |
តើគម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus ជាអ្វី?
គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus ជាផលិតផលធានារ៉ាប់រងបន្ថែមជាក្រុម ដែលត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care ដែលផ្ដល់ការការពារលើមរណភាព ឬពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យសម្រាប់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)។ ផលិតផលធានារ៉ាប់រងបន្ថែមនេះផ្ដល់ការការពារទូទាំងពិភពលោក។
កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus គឺផ្ដល់ការការពារបន្ថែមលើគ្រោះថ្នាក់ចៃដន្យ ជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) ក្នុងករណីហេតុការណ៍ណាមួយត្រូវបានធានាកើតឡើង។
វិសាលភាពនៃការធានារ៉ាប់រងរបស់គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) ទៅលើហានិភ័យមរណភាព (Accidental Death Benefit) ពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ (Accidental Total and Permanent Disability) ពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ (Accidental Partial and Permanent Disability)បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។
ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus?
អំពី គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus
| ល.រ | លក្ខណៈ | គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus |
| ១ | អាយុសមាជិកត្រូវបានធានារ៉ាប់រង | អាយុសមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)៖ ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ ផុតកំណត់ត្រឹម ៦៦ឆ្នាំ ចំណាំ៖ គម្រោងនេះមិនអាចភ្ជាប់សម្រាប់ក្រុមគ្រួសារត្រូវបានធានារ៉ាប់រងនោះទេ។ |
| ២ | ចំនួនអប្បបរិមានៃសមាជិកត្រូវបានធានារ៉ាប់រង | ៥ នាក់ |
| ៣ | រយៈពេលបណ្ណសន្យារ៉ាប់រង | ១ ឆ្នាំ |
| ៤ | ការទូទាត់បុព្វលាភធានារ៉ាប់រង | បង់ប្រចាំឆ្នាំ |
| ៥ | ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង | រហូតដល់ $៨០០,០០០ (មិនអាចលើសគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care) |
| ៦ | ការវាយតម្លៃហានិភ័យ | មិនតម្រូវឱ្យមានការវាយតម្លៃហានិភ័យ |
| ៧ | អត្ថប្រយោជន៍ការពារ | គម្រោងនេះមានពីរជម្រើស៖
ជម្រើសទី១៖ មរណៈភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ៖ សំណង ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង ស្របតាមលក្ខខណ្ឌទូទៅទាំងអស់ខាងលើ ជម្រើសទី២៖ មរណៈភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ឬ ពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ៖ សំណងរហូតដល់ ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង (ជម្រើសនេះតម្រូវឱ្យមានសមាជិកត្រូវបានធានារ៉ាប់រង ១១ នាក់ឡើងទៅ ដោយសំណងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យនឹងត្រូវបានកំណត់តឹ្រម $២០០,000)
|
| តារាងសំណងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ | ||
| ល.រ | បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ | ភាគរយសំណងនៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង |
| ១ | បាត់បង់មេដៃទាំងពីរ | ៣០% |
| ២ | បាត់បង់សមត្ថភាពក្នុងការប្រើប្រាស់ម្រាមដៃទាំងអស់នៅដៃម្ខាង | ៣០% |
| ៣ | បាត់បង់សមត្ថភាពគំហើញម្ខាង | ៣០% |
| ៤ | បាត់បង់សមត្ថភាពស្តាប់ ទាំងសងខាង | ៥០% |
| ៥ | បាត់បង់ដៃម្ខាង ឬ ជើងម្ខាង | ៥០% |
| ៦ | ការរលាកកម្រិតទី២ ដែលគ្របដណ្តប់លើសពី ៣០%នៃផ្ទៃខាងលើនៃរាងកាយ | ២៥% |
| ៨ | ការរលាកកម្រិតទី3 ដែលគ្របដណ្តប់លើសពី ២០%នៃផ្ទៃខាងលើនៃរាងកាយ | ១០០% |
ចំណាំ៖
ខិតប័ណ្ណគម្រោង GROUPLife Plus >Click Download
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង >Click Download
តើ គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម GROUP – CI ជាអ្វី?
គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI ជាផលិតផលធានារ៉ាប់រងបន្ថែមជាក្រុម ដែលត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care ដែលផ្ដល់ការការពារលើជំងឺធ្ងន់ធ្ងរ ៣៨មុខ សម្រាប់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)។ ផលិតផលធានារ៉ាប់រងបន្ថែមនេះផ្ដល់ការការពារទូទាំងពិភពលោក។
កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLIFE CI គឺបន្ថែមលើការការពារផ្ដល់ការការពារបន្ថែមលើហានិភ័យជំងឺធ្ងន់ធ្ងរ ជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) ក្នុងករណីព្រឹត្តិការណ៍ត្រូវបានធានាកើត ឡើង ។
វិសាលភាពនៃការធានារ៉ាប់រងរបស់គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) លើជំងឺធ្ងន់ធ្ងរ ៣៨មុខ(លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។
ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI?
អំពីគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI
| ល.រ | លក្ខណៈ | គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI |
| ១ | អាយុសមាជិកត្រូវបានធានារ៉ាប់រង |
ចំណាំ៖ គម្រោងនេះមិនអាចភ្ជាប់សម្រាប់ក្រុមគ្រួសារត្រូវបានធានារ៉ាប់រងនោះទេ។ |
| ២ | ចំនួនអប្បបរិមានៃសមាជិកត្រូវបានធានារ៉ាប់រង | ៥ នាក់ |
| ៣ | រយៈពេលបណ្ណសន្យារ៉ាប់រង | ១ ឆ្នាំ |
| ៤ | ការទូទាត់បុព្វលាភធានារ៉ាប់រង | បង់ប្រចាំឆ្នាំ |
| ៥ | ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង | រហូតដល់ $១០0,000 (មិនអាចលើសគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care) |
| ៦ | ការវាយតម្លៃហានិភ័យ |
|
| ៧ | អត្ថប្រយោជន៍ការពារ | ការពារជំងឺធ្ងន់ធ្ងររហូតដល់ ៣៨ មុខ
|
ចំណាំ៖
ខិតប័ណ្ណគម្រោង GROUPLife CI >Click Download
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង >Click Download