ថយស៍ & មី
គឺជាហាងលក់ប្រដាប់ប្រដារក្មេងលេងដ៏ធំបំផុតមួយ និងដំបូងគេដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមានផ្តល់ជូននូវផលិតផលប្រកបដោយគុណភាព។ បង្កើតឡើងក្នុងឆ្នាំ២០០៧ ថយស៍ & មី ផ្តល់ជូនផលិតផលជាច្រើនប្រភេទរួមមានប្រដាប់ក្មេងលេងផ្តោតលើការអប់រំ និងជម្រុញការធ្វើសកម្មភាពផ្សេងៗ ប្រដាប់លេងបែបពោង (បំប៉ោងដោយខ្យល់) ឧបករណ៍គំរូ គ្រឿងប្លាស្ទិក ឧបករណ៍បែបទន់ៗ ប្រដាប់លេងបែបហ្គេម និងមានសួនកម្សាន្តកុមារ។ ផលិតផលដែលផ្តោតលើសុវត្ថិភាព និងគុណភាពជាចម្បង ជួយជំរុញបង្កើនភាពច្នៃប្រឌិតដល់ប្អូនៗកុមារដែលអាចឱ្យគាត់លូតលាស់បានរហ័ស ទាំងផ្នែកបញ្ញា និងរាងកាយ។



