Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

មន្ទីរពេទ្យកុមារអង្គរ

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានបរិច្ចាគថវិកាចំនួនពីរលើកជូនមន្ទីរពេទ្យកុមារអង្គរក្នុងទឹកប្រាក់សរុប ១៨,០០០ ដុល្លារ។ យើងសង្ឃឹមថាការគាំទ្រនេះ នឹងជួយមន្ទីរពេទ្យឲ្យកាន់តែមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តផ្តល់ការថែទាំប្រកបដោយគុណភាពជូនកុមារកម្ពុជា។

ក្រុមហ៊ុន ក៏បានកសាងសួនកម្សាន្ដកុមារថ្មីមួយជូនមន្ទីរពេទ្យកុមារអង្គរ និងបានប្រគល់ជូនជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០២៣។ ជារៀងរាល់ថ្ងៃ កុមារ និងឪពុកម្តាយ រប់រយនាក់ទទួលបានអត្ថប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្តពីសួនកម្សាន្ដកុមារមួយនេះ។

ស្វែងយល់បន្ថែមទៀតអំពីមន្ទីរពេទ្យកុមារអង្គរ៖ https://angkorhospital.org/

 

មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍បានបរិច្ចាកថវិកាសរុបចំនួន ៧០,០០០​ដុល្លារទៅកាន់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនដែលជាអង្គការស្ម័គ្រចិត្តជួយកុមារជួបប្រទះការលំបាក ដើម្បីរួមចំណែកការពារសុខមាលភាពរបស់ពួកគេ។ យើងក៏បានផ្តល់ការឧបត្ថម្ភដល់កម្មវិធីបរិច្ចាគឈាមទៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងគោលបំណងជួយបំពេញនូវកង្វះខាតឈាមនៅក្នុងប្រទេសកម្ពុជាផងដែរ។

ស្វែងយល់បន្ថែមទៀតអំពីមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនៈ មន្ទីរពេទ្យបេះដូងជប៉ុន | ការសង្គ្រោះជីវិតគឺជាការងាររបស់យើង (japanheartcambodia.org)

 

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ

មហារីក​ គឺជា​មូលហេតុនាំមុខគេ នៃអត្រា​អ្នកស្លាប់​នៅ​កម្ពុជា។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍បានបរិច្ចាគថវិកាចំនួន ២០,០០០ដុល្លារ ដើម្បីគាំទ្រដល់ការព្យាបាលអ្នកជំងឺមហារីកនៅមន្ទីរពេទ្យ ជប៉ុនសាន់រ៉ាយស៍ភ្នំពេញជាមួយនឹងថ្នាំព្យាបាលប្រភេទ ទំនើប និងជំនាញវះកាត់ឈានមុខគេរបស់ប្រទេសជប៉ុន។ ឱសថ TS-one គឺជាថ្នាំគីមីសម្រាប់ព្យាបាលឱ្យមានភាពធូរស្រាលចំពោះអ្នកជំងឺមហារីកនៅកម្ពុជា។

ស្វែងយល់បន្ថែមទៀតអំពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ: Sunrise Japan Hospital Phnom Penh (sunrise-hs.com)

 

សាលាភាពជាអ្នកដឹកនាំនៃមូលនិធិស៊ីសេហ្វ

សាលាភាពជាអ្នកដឹកនាំនៃមូលនិធិស៊ីសេហ្វ គឺជាមូលនិធិដែលរួមបញ្ចូលផលប្រយោជន៍សាធារណៈរបស់ជប៉ុនដែលមានគោលបំណងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។​

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍​បាន​ជួយដល់​សាលានេះ ​ដោយ​ការ​ជួសជុល​របង​សាលាថ្មី ​របស់​ពួកគេ​ឡើង​វិញ ដើម្បី​ធានាផ្តល់​សុវត្ថិភាពដល់សិស្សានុ​សិស្ស។ ស្វែងយល់បន្ថែមទៀតអំពីសាលាភាពជាអ្នកដឹកនាំនៃមូលនិធិស៊ីសេហ្វ: CIESF Leaders Academy (clapp.edu.kh)

អង្គការការីតាសអូស្ត្រាលី

យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការការីតាសអូស្ត្រាលី ដើម្បីផ្តល់ការគាំទ្របន្ថែមដល់កម្មវិធី Upholding Community Dignity Together (UCDT) នៅក្នុងប្រទេសកម្ពុជា ដោយការបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារអាមេរិក។

ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីលើកកម្ពស់សុខមាលភាពសង្គម និងគាំទ្រដល់ប្រជាសហគមន៍ដែលងាយរងគ្រោះ តាមរយៈការទទួលបានអាហារ ប្រាក់ចំណូល និងសេវាជាមូលដ្ឋានប្រកបដោយនិរន្តរភាព។ ការគាំទ្រនេះ ក៏នឹងរួមចំណែកធ្វើឱ្យមានការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកប ដោយសមធម៌នៅក្នុងសហគមន៍កម្ពុជាផងដែរ។

កម្មវិធី UCDT គ្រប់គ្រងដោយអង្គការ ការីតាសអូស្ត្រាលី ដោយសហការជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៨ផ្សេងទៀត។ កម្មវិធីនេះ អនុវត្តនៅក្នុងភូមិគោលដៅចំនួន៥១ នៃស្រុកចំនួន១១ ស្ថិត នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប។ រួមជាមួយនឹងការគាំទ្រដ៏សប្បុរសពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា  កម្មវិធីនេះក៏ត្រូវបានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការនៃអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី។​

ស្វែងយល់បន្ថែមទៀតអំពីអង្គការការីតាសអូស្ត្រាលី: Caritas Australia

សាលាស៊ូស៊ូ​ អេនធើប្រាយ ឯ.ក

សាលាស៊ូស៊ូ អេនធើប្រាយ ឯ.ក ជា​សហគ្រាស​កូនកាត់​របស់​​សង្គមជប៉ុន និង​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប រាជធានី​ភ្នំពេញ និង​ទីក្រុង​តូក្យូ។ ពួក​គេផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឹក្សាយោបល់ និងការអប់រំ ក្នុងគោលបំណងធ្វើឱ្យស្ត្រីក្រីក្រនៅកម្ពុជាមានឯករាជ្យភាព និងរីករាយនឹងដំណើរជីវិតរបស់ពួកគេផ្ទាល់នៅកន្លែង​ផលិត​នៅ​ខេត្ត​សៀមរាប។ យើងគាំទ្រដល់ការចូលរួមចំណែកសង្គមរបស់ពួកគេ ដោយការទិញផលិតផលរបស់ពួកគេ។

ស្វែងយល់បន្ថែមទៀតអំពីសាលាស៊ូស៊ូ អេនធើប្រាយ ឯ.ក: SALASUSU | Life skills training for women and youths in Cambodia