មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ
មហារីក គឺជាមូលហេតុនាំមុខគេ នៃអត្រាអ្នកស្លាប់នៅកម្ពុជា។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍បានបរិច្ចាគថវិកាចំនួន ២០,០០០ដុល្លារ ដើម្បីគាំទ្រដល់ការព្យាបាលអ្នកជំងឺមហារីកនៅមន្ទីរពេទ្យ ជប៉ុនសាន់រ៉ាយស៍ភ្នំពេញជាមួយនឹងថ្នាំព្យាបាលប្រភេទ ទំនើប និងជំនាញវះកាត់ឈានមុខគេរបស់ប្រទេសជប៉ុន។ ឱសថ TS-one គឺជាថ្នាំគីមីសម្រាប់ព្យាបាលឱ្យមានភាពធូរស្រាលចំពោះអ្នកជំងឺមហារីកនៅកម្ពុជា។
ស្វែងយល់បន្ថែមទៀតអំពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ: Sunrise Japan Hospital Phnom Penh (sunrise-hs.com)

សាលាភាពជាអ្នកដឹកនាំនៃមូលនិធិស៊ីសេហ្វ
សាលាភាពជាអ្នកដឹកនាំនៃមូលនិធិស៊ីសេហ្វ គឺជាមូលនិធិដែលរួមបញ្ចូលផលប្រយោជន៍សាធារណៈរបស់ជប៉ុនដែលមានគោលបំណងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍បានជួយដល់សាលានេះ ដោយការជួសជុលរបងសាលាថ្មី របស់ពួកគេឡើងវិញ ដើម្បីធានាផ្តល់សុវត្ថិភាពដល់សិស្សានុសិស្ស។ ស្វែងយល់បន្ថែមទៀតអំពីសាលាភាពជាអ្នកដឹកនាំនៃមូលនិធិស៊ីសេហ្វ: CIESF Leaders Academy (clapp.edu.kh)

អង្គការការីតាសអូស្ត្រាលី
យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការការីតាសអូស្ត្រាលី ដើម្បីផ្តល់ការគាំទ្របន្ថែមដល់កម្មវិធី Upholding Community Dignity Together (UCDT) នៅក្នុងប្រទេសកម្ពុជា ដោយការបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារអាមេរិក។
ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីលើកកម្ពស់សុខមាលភាពសង្គម និងគាំទ្រដល់ប្រជាសហគមន៍ដែលងាយរងគ្រោះ តាមរយៈការទទួលបានអាហារ ប្រាក់ចំណូល និងសេវាជាមូលដ្ឋានប្រកបដោយនិរន្តរភាព។ ការគាំទ្រនេះ ក៏នឹងរួមចំណែកធ្វើឱ្យមានការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកប ដោយសមធម៌នៅក្នុងសហគមន៍កម្ពុជាផងដែរ។
កម្មវិធី UCDT គ្រប់គ្រងដោយអង្គការ ការីតាសអូស្ត្រាលី ដោយសហការជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៨ផ្សេងទៀត។ កម្មវិធីនេះ អនុវត្តនៅក្នុងភូមិគោលដៅចំនួន៥១ នៃស្រុកចំនួន១១ ស្ថិត នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប។ រួមជាមួយនឹងការគាំទ្រដ៏សប្បុរសពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា កម្មវិធីនេះក៏ត្រូវបានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការនៃអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី។
ស្វែងយល់បន្ថែមទៀតអំពីអង្គការការីតាសអូស្ត្រាលី: Caritas Australia

សាលាស៊ូស៊ូ អេនធើប្រាយ ឯ.ក
សាលាស៊ូស៊ូ អេនធើប្រាយ ឯ.ក ជាសហគ្រាសកូនកាត់របស់សង្គមជប៉ុន និងជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅខេត្តសៀមរាប រាជធានីភ្នំពេញ និងទីក្រុងតូក្យូ។ ពួកគេផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឹក្សាយោបល់ និងការអប់រំ ក្នុងគោលបំណងធ្វើឱ្យស្ត្រីក្រីក្រនៅកម្ពុជាមានឯករាជ្យភាព និងរីករាយនឹងដំណើរជីវិតរបស់ពួកគេផ្ទាល់នៅកន្លែងផលិតនៅខេត្តសៀមរាប។ យើងគាំទ្រដល់ការចូលរួមចំណែកសង្គមរបស់ពួកគេ ដោយការទិញផលិតផលរបស់ពួកគេ។
ស្វែងយល់បន្ថែមទៀតអំពីសាលាស៊ូស៊ូ អេនធើប្រាយ ឯ.ក: SALASUSU | Life skills training for women and youths in Cambodia
