Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
គម្រោង ELITECare

គម្រោង ELITECare គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានការបង់បុព្វលាភធានារ៉ាប់រងរយៈពេលខ្លី ឬតែមួយលើក ហើយទទួលបានការការពាររយៈពេលវែង។ គម្រោងនេះបង្កើតឡើងដើម្បីផ្ដល់ការការពារខ្ពស់លើមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដោយធានាបានទាំងទឹកប្រាក់ត្រលប់មកវិញដ៏ឈ្លាសវៃនៅក្នុងពេលតែមួយ។

លក្ខណៈពិសេស ៣យ៉ាង ដែលលោកអ្នក​គួរជ្រើសរើសគម្រោង ELITECare

១. ផ្តល់អត្ថប្រយោជន៍ការពារខ្ពស់ (Elite Protection)
ទទួលបានទឹកប្រាក់សំណងរហូតដល់ ២លាន ដុល្លារអាមេរិក សម្រាប់ការពារហានិភ័យអាយុជីវិត

២. ផ្ដល់ទឹកប្រាក់ត្រលប់ទៅវិញដ៏ឈ្លាសវៃ (Smart Returns)
ទទួលបានទឹកប្រាក់ត្រលប់ទៅវិញរហូតដល់ ១០០% នៃបុព្វលាភធានារ៉ាប់រងដែលត្រូវបង់

៣. ផ្ដល់នូវជម្រើសគម្រោងដែលមានភាពបត់បែន (Flexible Plans)
ជ្រើសរើសរបៀបបង់បុព្វលាភធានារ៉ាប់រង និងទទួលអត្ថប្រយោជន៍សមស្របតាមគោលបំណង និងលទ្ធភាព

ល.រ អត្ថប្រយោជន៏ ELITECare
ជម្រើសអត្ថប្រយោជន៍ការការពារ៖
  • ការការពារកម្រិតទី១៖ ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលមិនបណ្ដាលពីគ្រោះថ្នាក់ចៃដន្យនឹងទទួលបាន ២០០% នៃទឹកប្រាក់ត្រូវបានធានា ហើយក្នុងករណីបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យនឹងទទួលបាន ៤០០% នៃទឹកប្រាក់ត្រូវបានធានា។
  • ការការពារកម្រិតទី២៖ ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យនឹងទទួលបាន ៤០០% នៃទឹកប្រាក់ត្រូវបានធានា ហើយក្នុងករណីបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យនឹងទទួលបាន ៨០០% នៃទឹកប្រាក់ត្រូវបានធានា។
ជម្រើសអត្ថប្រយោជន៍ជាទឹកប្រាក់ត្រលប់សរុបធៀបនឹងបុព្វលាភធានារ៉ាប់រងត្រូវបង់សរុប
  • ជម្រើសទី១៖ ទទួលអត្ថប្រយោជន៍ជាទឹកប្រាក់ត្រលប់សរុប ១០០% ធៀបនឹងបុព្វលាភធានារ៉ាប់រងត្រូវបង់សរុប(ចំនួនទឹកប្រាក់សរុបនៃអត្ថប្រយោជន៍ថ្ងៃផុតកំណត់ បូកជាមួយនិងអត្ថប្រយោជន៍ទឹកប្រាក់ទទួលបានតាមការកំណត់ ស្មើនឹង ១០០% នៃបុព្វលាភធានារ៉ាប់រងត្រូវបង់សរុប)
  • ជម្រើសទី២៖ ទទួលអត្ថប្រយោជន៍ជាទឹកប្រាក់ត្រលប់សរុប ៧០% ធៀបនឹងបុព្វលាភធានារ៉ាប់រងត្រូវបង់សរុប(ចំនួនទឹកប្រាក់សរុបនៃអត្ថប្រយោជន៍ថ្ងៃផុតកំណត់ បូកជាមួយនឹងអត្ថប្រយោជន៍ទឹកប្រាក់ទទួលបានតាមការកំណត់ ស្មើនឹង ៧០% នៃបុព្វលាភធានារ៉ាប់រងត្រូវបង់សរុប)
ខិត្តបណ្ណគម្រោង​ ELITECare [មើលផ្ទាល់] / [ទាញយក]
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង (ELITECare) [មើលផ្ទាល់] / [ទាញយក]
សំនួរត្រូវបានសួរញឹកញាប់អំពី ELITECare [មើលផ្ទាល់] / [ទាញយក]