Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care

គម្រោងការពារអាយុជីវិតជាក្រុម- GROUPLife Care

ការថែទំាបុគ្គលិករបស់លោកអ្នកតាមស្ដង់ដារជប៉ុនជាមួយនឹងជម្រើសបត់បែន និងទូលំទូលាយ
ជាមួយគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care

តើ គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ជាអ្វី?

គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ជាផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុមដែលផ្ដល់នូវការការពារហិរញ្ញវត្ថុនៅក្នុងករណីមរណភាព ពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ និងពិការភាពដោយផ្នែក និងអចិន្រ្តៃយ៍បណ្ដាលមកពីគ្រប់ហេតុការណ៍ សម្រាប់សមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) ព្រមទាំងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ដែលផ្ដោតលើស្វាមី/ភរិយា និងកូនៗ។ គម្រោងនេះផ្ដល់ការការពារទាំងក្នុងតំបន់ និងទូទាំងពិភពលោកស្របតាមខ និងលក្ខខណ្ឌដែលបានកំណត់ រួមទាំងករណីមិនធានា។

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care គឺមានគោលបំណងពង្រឹងសុខុមាលភាព និងផ្ដល់ការពារជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) និងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ក្នុងករណីមានហេតុការណ៍ណាមួយត្រូវបានធានាកើតឡើង ។

វិសាលភាពនៃការធានារ៉ាប់រង របស់គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) និងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ទៅលើហានិភ័យមរណភាព (Death Benefit) ពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ (Total and Permanent Disability) និងពិការភាពដោយផ្នែក និងអចិន្រ្តៃយ៍ (Partial and Permanent Disability) ដែលបណ្ដាលមកពីគ្រប់ហេតុការណ៍ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care?

  • ផ្ដល់ជម្រើសការពារសស្របតាមកំណើនអាជីវកម្មរបស់លោកអ្នក
  • ផ្ដល់អត្ថប្រយោជន៍ការពារដល់បុគ្គលិករបស់លោកអ្នកជាមួយតម្លៃសមរម្យ
  • ផ្ដល់ការយកចិត្តទុកដាក់ចំពោះបុគ្គលិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ

អំពី គម្រោងការពារអាយុជីវិតជាក្រុម -GROUPLife Care

ល.រ លក្ខណៈ គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care
អាយុសមាជិកត្រូវបានធានារ៉ាប់រង
  • អាយុសមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក)៖ ១៦ឆ្នាំ ដល់ ៦៥ឆ្នាំ ផុតកំណត់ត្រឹម ៦៦ ឆ្នាំ
  • អាយុសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង
    • អាយុស្វាមី/ភរិយា៖ ១៦ឆ្នាំ ដល់ ៦៥ឆ្នាំ ផុតកំណត់ត្រឹម ៦៦ឆ្នាំ
    • អាយុកូន៖ ១ឆ្នាំ ដល់ ២៥ឆ្នាំ ផុតកំណត់ត្រឹម ២៦ឆ្នាំ
ចំនួនអប្បបរិមានៃសមាជិកត្រូវបានធានារ៉ាប់រង ៥ នាក់
រយៈពេលបណ្ណសន្យារ៉ាប់រង ១ ឆ្នាំ
ការទូទាត់បុព្វលាភធានារ៉ាប់រង បង់ប្រចាំឆ្នាំ
ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង រហូតដល់ $១,២០០,០០០ (មិនអាចលើស ៣៦ដង នៃប្រាក់ខែរបស់បុគ្គលិកនីមួយៗ)
ការវាយតម្លៃហានិភ័យ
  • ឋិតក្នុងកម្រិតការការពារដែលបានអនុញ្ញាត (Free Cover Limit)៖ មិនតម្រូវឱ្យមានការវាយតម្លៃហានិភ័យ
  • លើសកម្រិតការការពារដែលបានអនុញ្ញាត (Free Cover Limit)៖ តម្រូវឱ្យមានការវាយតម្លៃហានិភ័យពេញលេញ
អត្ថប្រយោជន៍ការពារ មរណៈភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រប់មូលហេតុ៖ ដោយផ្ដល់សំណងរហូតដល់ ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង
  • ចំណំាំ៖ ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកគ្រួសារត្រូវបានធានារ៉ាប់រងមានពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ នឹងទទួលប្រាក់សំណង ៥០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង។ បន្ទាប់មក ប្រសិនបើមានមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ឬពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ មួយផ្សេងទៀត នឹងទទួលប្រាក់សំណងដែលនៅសល់ ៥០%។

ចំណាំ៖

  • ផលិតផលធានារ៉ាប់រងនេះមានតម្លៃបោះបង់បណ្ណសន្យារ៉ាប់រង តែមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ សូមមើល ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។
  • គម្រោងនេះមានរយៈពេលអនុគ្រោះរយៈពេល ៣០ ថ្ងៃ តែមិនមានរយៈពេលដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញនោះទេ ដោយគម្រោងនេះត្រូវបង់បន្តរៀងរាល់ឆ្នាំ។

ខិត្តប័ណ្ណគម្រោង GROUPLife Care [មើលផ្ទាល់] / [ទាញយក]
ខ និងលក្ខខណ្ឌនៃគម្រោង GROUPLife Care [មើលផ្ទាល់] / [ទាញយក]

គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម - GROUPLife Plus

តើគម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus ជាអ្វី?

គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus ជាផលិតផលធានារ៉ាប់រងបន្ថែមជាក្រុម ដែលត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care ដែលផ្ដល់ការការពារលើមរណភាព ឬពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យសម្រាប់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)។ ផលិតផលធានារ៉ាប់រងបន្ថែមនេះផ្ដល់ការការពារទូទាំងពិភពលោក។

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus គឺផ្ដល់ការការពារបន្ថែមលើគ្រោះថ្នាក់ចៃដន្យ ជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) ក្នុងករណីហេតុការណ៍ណាមួយត្រូវបានធានាកើតឡើង។

វិសាលភាពនៃការធានារ៉ាប់រងរបស់គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) ទៅលើហានិភ័យមរណភាព (Accidental Death Benefit) ពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ (Accidental Total and Permanent Disability) ពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ (Accidental Partial and Permanent Disability)បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus?

  • ផ្តល់ប្រាក់សំណង ក្នុងករណីមរណភាព ឬពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យ។
  • ផ្ដល់ការការពារបន្ថែមក្នុងករណីពិការភាពដោយផ្នែក ឬរលាកដោយគ្រោះថ្នាក់ចៃដន្យ។
  • ជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ និងប្រាក់ចំណូលដែលបាត់បង់។

អំពី គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus

ល.រ លក្ខណៈ គម្រោងការពារអាយុជីវិតបន្ថែមជាក្រុម – GROUPLife Plus
អាយុសមាជិកត្រូវបានធានារ៉ាប់រង អាយុសមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)៖ ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ ផុតកំណត់ត្រឹម ៦៦ឆ្នាំ
ចំណាំ៖ គម្រោងនេះមិនអាចភ្ជាប់សម្រាប់ក្រុមគ្រួសារត្រូវបានធានារ៉ាប់រងនោះទេ។
ចំនួនអប្បបរិមានៃសមាជិកត្រូវបានធានារ៉ាប់រង ៥ នាក់
រយៈពេលបណ្ណសន្យារ៉ាប់រង ១ ឆ្នាំ
ការទូទាត់បុព្វលាភធានារ៉ាប់រង បង់ប្រចាំឆ្នាំ
ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង រហូតដល់ $៨០០,០០០ (មិនអាចលើសគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care)
ការវាយតម្លៃហានិភ័យ មិនតម្រូវឱ្យមានការវាយតម្លៃហានិភ័យ
អត្ថប្រយោជន៍ការពារ គម្រោងនេះមានពីរជម្រើស៖

ជម្រើសទី១៖ មរណៈភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ៖ សំណង ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង ស្របតាមលក្ខខណ្ឌទូទៅទាំងអស់ខាងលើ

ជម្រើសទី២៖ មរណៈភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ឬ ពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ៖ សំណងរហូតដល់ ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង (ជម្រើសនេះតម្រូវឱ្យមានសមាជិកត្រូវបានធានារ៉ាប់រង ១១ នាក់ឡើងទៅ ដោយសំណងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យនឹងត្រូវបានកំណត់តឹ្រម $២០០,000)

  • ចំណំាំ៖ ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកគ្រួសារត្រូវបានធានារ៉ាប់រងមានពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យនឹងទទួលប្រាក់សំណង តាមតារាងខាងក្រោម នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង។ បន្ទាប់មក ប្រសិនបើមានមរណភាពឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ បណ្ដាលដោយគ្រោះថ្នាក់ចៃដន្យ នឹងទទួលប្រាក់សំណងនៅសល់ ។

 

តារាងសំណងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ
ល.រ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ភាគរយសំណងនៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
បាត់បង់មេដៃទាំងពីរ ៣០%
បាត់បង់សមត្ថភាពក្នុងការប្រើប្រាស់ម្រាមដៃទាំងអស់នៅដៃម្ខាង ៣០%
បាត់បង់សមត្ថភាពគំហើញម្ខាង ៣០%
បាត់បង់សមត្ថភាពស្តាប់ ទាំងសងខាង ៥០%
បាត់បង់ដៃម្ខាង ឬ ជើងម្ខាង ៥០%
ការរលាកកម្រិតទី២ ដែលគ្របដណ្តប់លើសពី ៣០%នៃផ្ទៃខាងលើនៃរាងកាយ ២៥%
ការរលាកកម្រិតទី3 ដែលគ្របដណ្តប់លើសពី ២០%នៃផ្ទៃខាងលើនៃរាងកាយ ១០០%

 

ចំណាំ៖

  • ផលិតផលធានារ៉ាប់រងនេះមានតម្លៃបោះបង់បណ្ណសន្យារ៉ាប់រងតែមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ សូមមើល ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។
  • គម្រោងនេះមានរយៈពេលអនុគ្រោះរយៈពេល ៣០ ថ្ងៃ តែមិនមានរយៈពេលដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញនោះទេ ដោយគម្រោងនេះត្រូវបង់បន្តរៀងរាល់ឆ្នាំ។

ខិតប័ណ្ណគម្រោង GROUPLife Plus ​>Click Download
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ​>Click Download

គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម - GROUPLife CI

តើ គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម GROUP – CI ជាអ្វី?

គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI ជាផលិតផលធានារ៉ាប់រងបន្ថែមជាក្រុម ដែលត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care ដែលផ្ដល់ការការពារលើជំងឺធ្ងន់ធ្ងរ ៣៨មុខ សម្រាប់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)។ ផលិតផលធានារ៉ាប់រងបន្ថែមនេះផ្ដល់ការការពារទូទាំងពិភពលោក។

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLIFE CI គឺបន្ថែមលើការការពារផ្ដល់ការការពារបន្ថែមលើហានិភ័យជំងឺធ្ងន់ធ្ងរ ជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) ក្នុងករណីព្រឹត្តិការណ៍ត្រូវបានធានាកើត ឡើង ។

វិសាលភាពនៃការធានារ៉ាប់រងរបស់គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) លើជំងឺធ្ងន់ធ្ងរ ៣៨មុខ(លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI?

  • ផ្ដល់ការការពារជំងឺធ្ងន់ធ្ងររហូតដល់ទៅ ៣៨ មុខ
  • ផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុយូរអង្វែងសម្រាប់បុគ្គលិក

អំពីគម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI

ល.រ លក្ខណៈ គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI
អាយុសមាជិកត្រូវបានធានារ៉ាប់រង
  • អាយុសមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក)៖ ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ ផុតកំណត់ត្រឹម ៦៦ឆ្នាំ

ចំណាំ៖ គម្រោងនេះមិនអាចភ្ជាប់សម្រាប់ក្រុមគ្រួសារត្រូវបានធានារ៉ាប់រងនោះទេ។

ចំនួនអប្បបរិមានៃសមាជិកត្រូវបានធានារ៉ាប់រង ៥ នាក់
រយៈពេលបណ្ណសន្យារ៉ាប់រង ១ ឆ្នាំ
ការទូទាត់បុព្វលាភធានារ៉ាប់រង បង់ប្រចាំឆ្នាំ
ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ​ រហូតដល់ $១០0,000 (មិនអាចលើសគម្រោងមូលដ្ឋាន គម្រោងការពារអាយុជីវិតជាក្រុម – GROUPLife Care)
ការវាយតម្លៃហានិភ័យ
  • ឋិតក្នុងកម្រិតការការពារដែលបានអនុញ្ញាត (Free Cover Limit)៖ មិនតម្រូវឱ្យមានការវាយតម្លៃហានិភ័យ​
  • លើសកម្រិតការការពារដែលបានអនុញ្ញាត (Free Cover Limit)៖ តម្រូវឱ្យមានការវាយតម្លៃហានិភ័យពេ
អត្ថប្រយោជន៍ការពារ ការពារជំងឺធ្ងន់ធ្ងររហូតដល់ ៣៨ មុខ

  • ជំងឺដំណាក់កាលដំបូង (១៩មុខ)៖ ផ្ដល់សំណងរហូតដល់ ៥០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI មិនឱ្យលើស $ ២៥,000 និងអាចទាមទារសំណងបាន តែម្តងគត់សម្រាប់សមាជិកត្រូវបានធានារ៉ាប់រងម្នាក់ៗ។
  • ជំងឺដំណាក់កាលចុងក្រោយ(១៩មុខ)៖ ផ្ដល់សំណងរហូតដល់ ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង គម្រោងការពារជំងឺធ្ងន់ធ្ងរជាក្រុម – GROUPLife CI នឹងដកសំណងនៃជំងឺដំណាក់កាលដំបូងដែលបានសងពីមុន ប្រសិនបើមាន។ គម្រោងបន្ថែមនេះនឹងត្រូវបានបញ្ចប់ ក្រោយពីសំណង ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងត្រូវបានទូទាត់។

 

ចំណាំ៖

  • ផលិតផលធានារ៉ាប់រងនេះមានតម្លៃបោះបង់បណ្ណសន្យារ៉ាប់រងតែមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។
  • លក្ខ​ខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ សូមមើល ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។
  • គម្រោងនេះមានរយៈពេលអនុគ្រោះរយៈពេល ៣០ថ្ងៃ តែមិនមានរយៈពេលដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញនោះទេ ដោយគម្រោងនេះត្រូវបង់បន្តរៀងរាល់ឆ្នាំ។

ខិតប័ណ្ណគម្រោង GROUPLife CI ​>Click Download
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ​>Click Download