Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
គម្រោង DL EduPro

DL EduPro ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង ដើម្បីអាចសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នកជាមួយនឹងភាពច្បាស់លាស់។ DL EduPro ធានាថាគ្រួសាររបស់អ្នកនឹងទទួលបានការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមានហេតុការណ៍អកុសលណាមួយកើតឡើង។

តើ DL EduPro ​ជាអ្វី?
ផែនការសន្សំមានភាពបត់បែននេះអាចជួយឲ្យអ្នកសន្សំប្រាក់និងរីករាយជាមួយអត្ថប្រយោជន៍ជាសាច់ប្រាក់ដែលមានការធានាខណៈពេលដែលយើងកំពុងការការពារអ្នក។

អត្ថប្រយោជន៍នៃគម្រោង
អត្ថប្រយោជន៍ 4 យ៉ាងដែលត្រូវតែទិ​ញ DL EduPro

អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់ ជាគម្រោងសន្សំដែលធានាថាអ្នកនឹងទទួលបានទឹកប្រាក់គម្រោងនៅពេលបញ្ចប់រយៈពេលបណ្ណសន្យារ៉ាប់រង
ទឹកប្រាក់ទទួលបានតាមការកំណត់ ទទួលបានការសន្សំបន្ថែមរហូតដល់ 20%
ទឹកប្រាក់ធានារ៉ាប់រងច្រើន រីករាយជាមួយនឹងការការពារ និងការធានាដ៏ល្អប្រសើរដែលផ្តល់ អត្ថប្រយោជន៍សម្បូរបែប និងធានាលើករណីគ្រោះថ្នាក់
រយៈពេលទូទាត់បុព្វលាភមានភាពបត់បែន ជម្រើសក្នុងការទូទាត់បុព្វលាភមាន 4 ប្រភេទ

អំពីផលិតផល
អាយុចាប់ផ្តើមធានា ចាប់ពី 1 ឆ្នាំ ទៅ 55 ឆ្នាំ
រយៈពេលបណ្ណសន្យារ៉ាប់រង 6, 9, 12 និង 15
ការទូទាត់បុព្វលាភ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ
ទឹកប្រាក់ត្រូវបានធានា អប្បបរមា - 3,000 ដុល្លារអាមេរិក អតិបរមា - មិនកំណត់ (ការវាយតម្លៃហានិភ័យធានារ៉ាប់រង)

អត្ថប្រយោជន៍
មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ចំនួន ៥០% នៃទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនឹងផ្តល់ជូនក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)ដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ
មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ចំនួន ១០០% នៃទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនឹងផ្តល់ជូនក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ
អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នឹងផ្តល់ជូនប្រាក់ចំនួន ១០០% នៃទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនៅពេលផុតកំណត់រយៈពេលបណ្ណសន្យារ៉ាប់រង ទោះបីមាន ឬ គ្មានករណីមរណភាព ឬ TPD ក៏ដោយ
លើកលែងការបង់បុព្វលាភធានារ៉ាប់រង (WOP) រាល់បុព្វលាភនាពេលអនាគតនឹងត្រូវលើកលែងក្នុងករណីអ្នកបង់ បុព្វលាភទទួលមរណភាព ឬ ពិការភាពទាំងស្រុង (TPD) និងអចិន្ត្រៃយ៍ (សម្រាប់រយៈពេលបណ្ណសន្យារ៉ាប់រងភាគីទីបី)
អត្ថប្រយោជន៍ទឹកប្រាក់ទទួលបានតាមការកំណត់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នឹងផ្តល់ជូនអត្ថប្រយោជន៍ជាសាច់ប្រាក់ដែលបានធានាជាទៀងទាត់ ទោះបីមាន ឬ គ្មានករណីមរណភាព ឬ TPD ក៏ដោយ

គម្រោងការការពារគ្រួសារ

គម្រោងបន្ថែមការពារគ្រួសារ ផ្តល់នូវការការពារបន្ថែម និងសុខភាពហិរញ្ញវត្ថុរបស់គ្រួសារជាទីស្រឡាញ់របស់អ្នក។
ដំណើរជីវិតដ៏វែងឆ្ងាយពោរពេញទៅដោយក្តីសុបិនរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។ ការវិនិយោគលើផលិតផលដែលមានអត្ថប្រយោជន៍ការពារ ធានាថាក្តីសុបិនទាំងនេះនឹងក្លាយជាការពិត ហើយដំណើរជីវិតប្រកបដោយសុភមង្គល។”

អត្ថប្រយោជន៍ធំៗ ៣ យ៉ាងដែលលោកអ្នកគួរជ្រើសយកគម្រោងនេះ ៖

  1. ចំណាយតិចសម្រាប់ការបង់បុព្វលាភធានារ៉ាប់រង
  2. ទទួលបានការលើកលែងការបង់បុព្វលាភធានារ៉ាប់រង
  3. មានជម្រើសច្រើនក្នុងការទូទាត់បុព្វលាភធានារ៉ាប់រង

ខិតប័ណ្ណគម្រោង Family Protection ​>Click Download
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ​>Click Download

គម្រោងប្រាក់ចំណូលគ្រួសារ

គម្រោងប្រាក់ចំណូលគ្រួសារ គឺជាគម្រោងបន្ថែមដែលផ្តល់ជូនប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំបន្ថែមពីលើអត្ថប្រយោជន៍ដ៏សម្បូរបែប នៅពេលដែលគ្មានវត្តមាន របស់លោកអ្នកនៅក្បែរមនុស្សជាទីស្រលាញ់។

អត្ថប្រយោជន៍ធំៗ ៤ យ៉ាងដែលលោកអ្នកគួរជ្រើសយកគម្រោងនេះ ៖

  1. អត្ថប្រយោជន៍ប្រាក់ចំណូលប្រចាំឆ្នាំ
  2. ចំណាយតិចសម្រាប់ការបង់បុព្វលាភធានារ៉ាប់រង
  3. ទទួលបានការលើកលែងការបង់បុព្វលាភធានារ៉ាប់រង
  4. មានជម្រើសច្រើនក្នុងការទូទាត់បុព្វលាភធានារ៉ាប់រង

ខិតប័ណ្ណគម្រោង Family Income ​>Click Download

ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ​>Click Download

គម្រោងថែទាំនៅក្នុងគ្រួសារ

គម្រោងថែទាំនៅក្នុងគ្រួសារ ផ្តល់ការការពារបន្ថែម ដើម្បីជួយធានាភាពស្ងប់ចិត្ត និងការការពារផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារជាទីស្រឡាញ់របស់លោកអ្នក។

អត្ថប្រយោជន៍ធំៗ ៤ យ៉ាងដែលលោកអ្នកគួរជ្រើសយកគម្រោងនេះ

  1. ទឹកប្រាក់ត្រូវបានធានារ៉ាប់រងច្រើន
  2. ទទួលបានការការពារលើជំងឺធ្ងន់ធ្ងរ
  3. មានអត្ថប្រយោជន៏លើកលែងការបង់បុព្វលាភធានារ៉ាប់រង
  4. ទទួលបានសេវាកម្មប្រឹក្សាយោបល់វេជ្ជសាស្ត្រទីពីរ (ផ្តល់ជូនដោយឥតគិតថ្លៃ)

ខិតប័ណ្ណគម្រោង Family Care ​>Click Download

ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ​>Click Download

គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ

គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ ផ្តល់ទំនុកចិត្តលើការចំណាយប្រចាំថ្ងៃលើសុខភាពរបស់លោកអ្នក។
ផ្តល់ជូនលោកអ្នកនូវដំណោះស្រាយដ៏ពិសេសមួយដែលធានាថា លោកអ្នកនឹងទទួលបានទឹកប្រាក់ការពារតម្លៃថេរនៅក្នុងករណីសម្រាកនៅមន្ទីរពេទ្យ។

អត្ថប្រយោជន៍ធំៗ ៣ យ៉ាងដែលលោកអ្នកគួរជ្រើសយកគម្រោងនេះ

  1. ឧបត្ថម្ភជាសាច់ប្រាក់រៀងរាល់ថ្ងៃថេរ ក្នុងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ
  2. អត្ថប្រយោជន៍បន្ថែមចូលបន្ទប់សង្រ្គោះបន្ទាន់ និងសម្រាប់ការចូលវះកាត់
  3. អត្ថប្រយោជន៍ប្រចាំថ្ងៃជាមួយប្រាក់ឧបត្ថម្ភ ចំពោះការព្យាបាល

ខិតប័ណ្ណគម្រោង Hospital Care ​>Click Download
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ​>Click Download

ខិតបណ្ណ័គម្រោង DL EduPro [មើលផ្ទាល់] / [ទាញយក]
ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង [មើលផ្ទាល់] / [ទាញយក]