សៀមរាប៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធី «Utage Night» (រាត្រីសាទរតាមបែបជប៉ុន) ក្នុងគោលបំណងទទួលស្គាល់ និងថ្លែងអំណរគុណដល់ភ្នាក់ងារធានារ៉ាប់រងឆ្នើមប្រចាំឆ្នាំ។ កម្មវិធីនេះបង្ហាញពីភាពជោគជ័យឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍភ្នាក់ងារធានារ៉ាប់រងអាយុជីវិតប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា។
កម្មវិធី Utage Night មានវត្តមានពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប និង ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា រួមមាន លោក Brett Clark អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក, លោក Abe Yuichiro អគ្គនាយករងប្រតិបត្តិ និងនាយកប្រតិបត្តិផ្នែកប្រតិបត្តិការនៃដាយ អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក, លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា; សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ របស់ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា «ការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់ ជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន។ ខ្ញុំពិតជាកោតសរសើរនូវការប្តេជ្ញាចិត្តរបស់ក្រុមការងារក្នុងការការពារហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ប្រកបដោយគុណភាព និងភាពត្រឹមត្រូវ។ កម្មវិធី Utage Night ជាឱកាសពិសេសមួយដើម្បីថ្លែងអំណរគុណ និងអបអរការរួមចំណែកដ៏មានតម្លៃរបស់ពួកគាត់កន្លងមក។»
យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍភ្នាក់ងារធានារ៉ាប់ងរងរបស់ខ្លួន ហើយនេះជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា។ កន្លងមក ដាយ អុិឈិ ឡាយហ្វ៍ បានពង្រីកបណ្តាញភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា បានរហូតដល់ជាង ៨០០នាក់ ក្នុងរយៈពេលត្រឹមតែជាង៥ឆ្នាំប៉ុណ្ណោះ។ ក្នុងនោះដែរ គឺមានការរួមចំណែកពីកម្មវិធីបណ្តុះបណ្តាលជំនាញស្របតាមស្តង់ដារជប៉ុន រួមមាន កម្មវិធី Kiwami (Kiwami Daiichi Master Program) កម្មវិធី Takumi (Takumi Daiichi Specialized Program) និង កម្មវិធីប្រធានផ្នែកលក់ពេញម៉ោង (Sales Director Program)។
ដាយ អុិឈិ ឡាយហ្វ៍ ចាក់ឬសគល់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ការងារដែលតែងតែទទួលស្គាល់ និងបង្ហាញការដឹងគុណ។ កម្មវិធី Utage Night អបអរ និងថ្លែងអំណរគុណទាំងភ្នាក់ងារឆ្នើម ទាំងក្រុមការងារទាំងអស់នៅពីក្រោយភាពជោគជ័យរបស់ខ្លួន។ ការទទួលស្គាល់នេះបង្ហាញពីកិច្ចប្រឹងប្រែងជាសមូហភាពរបស់ក្រុមការងារដែលជំរុញឱ្យមានការពង្រីកខ្លួនឥតឈប់ឈរ និងជំរុញបង្កើនការការពារហិរញ្ញវត្ថុកាន់តែប្រសើរនៅកម្ពុជា។
លោក Mah Kin Yoong បានបន្ថែមថា «បណ្តាញភ្នាក់ងាររបស់យើងជាកម្លាំងចលករពីក្រោយភាពរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា។ យើងនៅតែប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ភ្នាក់ងារទាំងអស់ ហើយជឿជាក់យ៉ាងមុតមាំថា ការបន្តវិនិយោគទៅលើពួកគាត់អាចឱ្យយើងពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីគាំទ្រដល់ចក្ខុវិស័យនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរជូនក្រុមគ្រួសារនៅកម្ពុជា »
កញ្ញា សាន ស្រីណូ ជាសមាជិកបញ្ចប់វគ្គបណ្តុះបណ្តាលកម្មវិធី Kiwami មកពីខេត្តបាត់ដំបង និង សព្វថ្ងៃជាភ្នាក់ងារធានារ៉ាប់រងឆ្នើមមួយរូបនៅ ដាយ អុិឈិ ឡាយហ្វ៍ បានបញ្ចេញចំណាប់អារម្មណ៍ថា «នាងខ្ញុំមានកិត្តិយសដែលត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធី Utage Night។ កម្មវិធីនេះមិនត្រឹមតែអបអរសមិទ្ធផលសមាជិកឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងមូលក្នុងការលើកកម្ពស់ការការពារហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារនៅកម្ពុជា។ ការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់យើង ហើយនាងខ្ញុំមានមោទនភាពដែលបានក្លាយជាចំណែកនៃស្ថាប័នមួយពោរពេញទៅដោយភាពស្វាហាប់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត។»
បើលោកអ្នកចាប់អារម្មណ៍ចង់ចាប់ផ្តើមអាជីព ជាមួយ ដាយ អុិឈិ ឡាយហ្វ៍ ទាក់ទងទៅកាន់ក្រុមការងារ តាមរយៈលេខទូរសព្ទ +855 69 85 68 88។




