Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

សៀមរាប៖ ក្រុមហ៊ុន ដាយ ​អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធី «Utage Night» (រាត្រីសាទរតាមបែបជប៉ុន​) ក្នុងគោលបំណងទទួលស្គាល់ និងថ្លែងអំណរគុណដល់ភ្នាក់ងារធានារ៉ាប់រងឆ្នើមប្រចាំឆ្នាំ។ កម្មវិធីនេះបង្ហាញពីភាពជោគជ័យឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍភ្នាក់ងារធានារ៉ាប់រងអាយុជីវិតប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា។

កម្មវិធី Utage Night មានវត្តមានពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ដាយ ​អុិឈិ ឡាយហ្វ៍ គ្រុប និង ដាយ ​អុិឈិ ឡាយហ្វ៍ ខេមបូឌា រួមមាន លោក Brett Clark អគ្គនាយកប្រតិបត្តិនៃ ដាយ ​អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក, លោក Abe Yuichiro អគ្គនាយករងប្រតិបត្តិ និងនាយកប្រតិបត្តិផ្នែកប្រតិបត្តិការនៃដាយ ​អុិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក,  លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ ​អុិឈិ ឡាយហ្វ៍ ខេមបូឌា; សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ របស់ ដាយ ​អុិឈិ ឡាយហ្វ៍ ខេមបូឌា។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ ​អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា «ការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់ ជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន។ ខ្ញុំពិតជាកោតសរសើរនូវការប្តេជ្ញាចិត្តរបស់ក្រុមការងារក្នុងការការពារហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ប្រកបដោយគុណភាព និងភាពត្រឹមត្រូវ។ កម្មវិធី Utage Night ជាឱកាសពិសេសមួយដើម្បីថ្លែងអំណរគុណ និងអបអរការរួមចំណែកដ៏មានតម្លៃរបស់ពួកគាត់កន្លងមក។»

យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍភ្នាក់ងារធានារ៉ាប់ងរងរបស់ខ្លួន​ ហើយនេះជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា។ ​កន្លងមក ដាយ ​អុិឈិ ឡាយហ្វ៍ បានពង្រីកបណ្តាញភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា បានរហូតដល់ជាង ៨០០នាក់ ក្នុងរយៈពេលត្រឹមតែជាង៥ឆ្នាំប៉ុណ្ណោះ។ ក្នុងនោះដែរ គឺមានការរួមចំណែកពីកម្មវិធីបណ្តុះបណ្តាលជំនាញស្របតាមស្តង់ដារជប៉ុន រួមមាន កម្មវិធី Kiwami (Kiwami Daiichi Master Program)  កម្មវិធី Takumi (Takumi Daiichi Specialized Program) និង កម្មវិធីប្រធានផ្នែកលក់ពេញម៉ោង (Sales Director Program)។​

ដាយ ​អុិឈិ ​ឡាយហ្វ៍ ចាក់ឬសគល់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ការងារដែលតែងតែទទួលស្គាល់ និងបង្ហាញការដឹងគុណ។ កម្មវិធី Utage Night អបអរ និងថ្លែងអំណរគុណទាំងភ្នាក់ងារឆ្នើម ទាំងក្រុមការងារទាំងអស់នៅពីក្រោយភាពជោគជ័យរបស់​ខ្លួន។ ការទទួលស្គាល់នេះបង្ហាញពីកិច្ចប្រឹងប្រែងជាសមូហភាពរបស់ក្រុមការងារដែលជំរុញឱ្យមានការពង្រីកខ្លួនឥតឈប់ឈរ និងជំរុញបង្កើនការការពារហិរញ្ញវត្ថុកាន់តែប្រសើរនៅកម្ពុជា។

លោក Mah Kin Yoong បានបន្ថែមថា «បណ្តាញភ្នាក់ងាររបស់យើងជាកម្លាំងចលករពីក្រោយភាពរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា។ យើងនៅតែប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ភ្នាក់ងារទាំងអស់ ហើយជឿជាក់យ៉ាងមុតមាំថា ការបន្តវិនិយោគទៅលើពួកគាត់អាចឱ្យយើងពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីគាំទ្រដល់ចក្ខុវិស័យនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរជូនក្រុមគ្រួសារនៅកម្ពុជា »

កញ្ញា សាន ស្រីណូ ជាសមាជិកបញ្ចប់វគ្គបណ្តុះបណ្តាលកម្មវិធី Kiwami មកពីខេត្តបាត់ដំបង និង សព្វថ្ងៃជាភ្នាក់ងារធានារ៉ាប់រងឆ្នើមមួយរូបនៅ ដាយ ​អុិឈិ ឡាយហ្វ៍ បានបញ្ចេញចំណាប់អារម្មណ៍ថា «នាងខ្ញុំមានកិត្តិយសដែលត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធី Utage Night។ កម្មវិធីនេះមិនត្រឹមតែអបអរសមិទ្ធផលសមាជិកឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងមូលក្នុងការលើកកម្ពស់ការការពារហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារនៅកម្ពុជា។ ការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់យើង ហើយនាងខ្ញុំមានមោទនភាពដែលបានក្លាយជាចំណែកនៃស្ថាប័នមួយពោរពេញទៅដោយ​ភាពស្វាហាប់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត។»

បើលោកអ្នកចាប់អារម្មណ៍ចង់ចាប់ផ្តើមអាជីព ជាមួយ ដាយ ​អុិឈិ ឡាយហ្វ៍ ទាក់ទងទៅកាន់ក្រុមការងារ តាមរយៈលេខទូរសព្ទ +855 69 85 68 88។