មន្ទីរពេទ្យបង្អែកពញាឮ ខេត្តកណ្តាល ប្រទេសកម្ពុជា ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពិធីប្រគល់ឧបករណ៍វេជ្ជសាស្ត្រ ជាការងារសង្គមចម្បងមួយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ជូនដល់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន “Japan Heart Children’s Medical Center” ដែលជាអង្គការស្ម័គ្រចិត្តជួយដល់កុមារ ដើម្បីជួយដល់កុមារដែលទទួលបានការព្យាបាលពីមន្ទីរពេទ្យ។
ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក ថ្នាក់ដឹកនាំ បុគ្គលិកនៃមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ព្រមទាំងវេជ្ជបណិ្ឌត កុមារ ឳពុកម្តាយរបស់កុមារ និងសមាជិកសារព័ត៌មានទាំងអស់។ កិច្ចព្រមព្រៀងផ្តល់ជំនួយរបស់គម្រោងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុននឹងឧបត្ថម្ភឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដល់មន្ទីរពេទ្យមានដូចជា៖ ម៉ូនីទ័រអ្នកជំងឺ ឧបករណ៍វះកាត់កុមារ និងថ្លៃវះកាត់សម្រាប់អ្នកជំងឺជាង ១០០នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពនៃការព្យាបាល និងសេវាកម្មថែទាំសុខភាពសម្រាប់កុមារ និងអ្នកជំងឺដទៃទៀតដែលត្រូវទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
លោក អាឡិន ថៃ នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ ដែលជាកន្លែងដែលខ្លូនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ពិធីនៅក្នុងថ្ងៃនេះគឺសរបញ្ជាក់ពីការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថា ឧបករណ៍វេជ្ជសាស្ត្រទាំងអស់នេះនឹងផ្តល់នូវគុណភាព ល្បឿននៃការព្យាបាល និងការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ ជាពិសេសកុមារ។
ដំណើរការរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាគឺសម្រាប់រយៈពេលវែង ហើយក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើនិងបំពេញនូវតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ “នៅក្បែរអ្នកជានិច្ច”។