Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

រាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០៖ ការផ្តួចផ្តើមការងារក្នុងសង្គម​តាមរយៈ យុទ្ធនាការផ្តល់ឈាមជួយសង្គ្រោះជីវិត​ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែទូលំទូលាយអំពីតម្រូវ​ការបន្ទាន់ក្នុងការបង្កើនលទ្ធភាពទទួលបានឈាមមានសុវត្ថិភាព សម្រាប់ការប្រើប្រាស់គ្រប់ទីកន្លែងដែលត្រូវការដើម្បីជួយសង្គ្រោះជីវីត។  យុទ្ធនាការនេះក៏ជម្រុញឲ្យប្រជាជនបង្ហាញការយកចិត្តទុកដាក់ និងស្រឡាញ់គ្នាទៅវិញទៅមក តាមរយៈការបរិច្ចាគឈាមស្របពេលប្រារព្ធទិវាបរិច្ចាទឈាមអន្តរជាតិនេះផងដែរ។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាល ដាយ​ អុិឈិ ឡាយហ្វ៍ ទីតាំងនៅក្នុងអគារវឌ្ឍនៈកាពីតាល​ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អុិឈិ ឡាយហ្វ៍ ខេមបូឌា និង​លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោក អាឡិន ថៃ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ​ខេមបូឌា មានប្រសាសន៍ថា៖ ការបរិច្ចាគឈាម គឺជាសញ្ញាមួយនៃមនុស្សជាតិហើយប្រហែលជាការចូលរួមចំណែកដ៏សំខាន់បំផុតមួយ ដែលមនុស្សម្នាក់អាចធ្វើដើម្បីសង្គម។ តាមរយៈការបរិច្ចាគឈាមយើងកំពុងផ្តល់អំណោយដល់អ្នកដទៃម្នាក់។​ ឆ្លៀតក្នុងឱកាសប្រារព្ធទិវាបរិច្ចាគឈាមពិភពលោក ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា មានមោទនភាពចូលរួមលើកកម្ពស់ការយល់ដឹងអំពីតម្រូវការនៃការបរិច្ចាគឈាម តាមរយៈការកៀងគរកម្លាំងការងាររបស់យើង ដើម្បីធ្វើជាគំរូក្នុងការផ្តល់ឈាមជួយសង្គ្រោះជីវិត។

លោក​ សាន់ សេដ្ឋវិទូ ប្រធានបណ្តុះបណ្តាលផ្នែកលក់ មានប្រសាសន៍ថា៖  នេះជាលើកទី ១ របស់ខ្ញុំដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ហើយខ្ញុំនឹងចូលរួមម្តងទៀតនៅឆ្នាំក្រោយ។

អំពី ដាយ​ អុិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ”ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

* ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង អុីង មានគ្រឹះមូលធនដ៏រឹងមាំ និងទ្រព្យសកម្មសរុប ៥០៤ ពាន់លានដុល្លារអាមេរិក និងបុព្វលាភជាង ៤៨ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩) ។