Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

 

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានសម្ពោធជាផ្លូវការ “កម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង ឬ Kiwami Dai-ichi Master Program” ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដោយមានអ្នកចូលរួមជាង ១៥០ នាក់។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព ក៏ដូចជាជំនាញរបស់ភ្នាក់ងារធានារ៉ាប់រងដើម្បីបម្រើអតិថិជនប្រកបដោយវិជ្ជាជីវៈ និងចូលរួមចំណែកដល់និរន្តរភាពនៃឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា។

វាគ្មិនរបស់យើងបានចែករំលែកអំពីអត្ថប្រយោជន៍ជាច្រើនគួរឱ្យទាក់ទាញនៃកម្មវិធីអាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង ព្រមទាំងការទទួលបានការគាំទ្រ និងការបណ្តុះបណ្តាលកម្រិតស្តង់ដារជប៉ុនដែលយើងផ្តល់ជូនដល់ភ្នាក់ងារធានារ៉ាប់រងអាយុជីវិតទាំងអស់។

ក្រុមការងារបានសម្ភាសន៍អ្នកចូលរួម បន្ទាប់ពីបញ្ចប់កម្មវិធីសម្ពោធនេះ និងបន្តពេញមួយថ្ងៃចុងសប្តាហ៍។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលរួមទាំងអស់ដែលបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើកម្មវិធីមួយនេះ។ យើងនឹងទាក់ទងបេក្ខជនដែលទទួលបានជោគជ័យពីការសម្ភាសន៍ក្នុងពេលឆាប់ៗនេះ។