Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

 

ជូនចំពោះអតិថិជនទាំងអស់ជាទីគោរពរាប់អាន!

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានសេចក្ដីសោមន្សរីករាយក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា យើងបានផ្លាស់ប្តូរទីតាំងស្នាក់ការរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ស្ថិតនៅក្នុងអគារវឌ្ឍនៈកាពីតាល នៅអគារ Keystone និងនៅអគារ H Silver ទៅកាន់ “ស្នាក់ការថ្មីមួយរួមគ្នា” ដែលមានទីតាំងស្ថិតនៅ អគារសាមគ្គី ក្នុងខណ្ឌទួលគោកចាប់ពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។ ផ្នែកសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក៏ផ្លាស់ទៅកាន់ជាន់ផ្ទាល់ដីនៃទីតាំងថ្មីនេះផងដែរ និងត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើលោកអ្នក។

ការផ្លាស់ប្តូរទីតាំងសម្រាប់ស្នាក់ការកណ្តាលនេះ គឺជាផ្នែកមួយនៃការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និងស្របគ្នាជាមួយនឹងមហិច្ឆតារបស់យើងក្នុងការក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។

អាសយដ្ឋានថ្មី៖
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់សាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬផ្ញើអុីមែលមកយើងតាមរយៈ៖ csc@dai-ichilife.com.kh

ដោយសេចក្ដីគោរពរាប់អាន!
គណៈគ្រប់គ្រងក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍