Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

 

ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២១ឆ្នាំ បានដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មីមួយឈ្មោះថា EASYCare ទន្ទឹមនឹងការរៀបចំកម្មវិធីប្រារព្ធខួប៥ឆ្នាំរបស់ខ្លួន។ គម្រោងធានារ៉ាប់រងអាយុជីវិតថ្មីប្រកបដោយភាពច្នៃប្រឌិតនេះត្រូវបានបង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាគម្លាតនៃការទទួលបានធានារ៉ាប់រងអាយុជីវិតសម្រាប់ប្រជាជននៅកម្ពុជា។

ក្នុងការអបអរខួប ៥ឆ្នាំ របស់ក្រុមហ៊ុនសម្រាប់វត្តមាននៅកម្ពុជា ដាយ អុិឈិ ឡាយហ្វ៍ ដាក់ចេញនូវផលិតផលថ្មីនេះជាមួយ នឹងការផ្តល់ជូនយ៉ាងពិសេស។ អតិថិជននឹងទទួលបានកាតទូរសព្ទរហូតដល់ ២៥ដុល្លារ ជាមួយនឹងការជាវគម្រោងថ្មីនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាពង្រីកការទទួលបាននូវដំណោះស្រាយការពារហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងឱកាសខួប៥ឆ្នាំនេះ យើងមានមោទនភាពក្នុងការណែនាំ EASYCare ជាផលិតផលមួយដែលសមស្របទៅនឹងគោលដៅរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការបង្កើនការទទួលបានធានារ៉ាប់រងអាយុជីវិត និងបង្កើនអត្រាភាគទាន​នៅក្នុងសេដ្ឋកិច្ច។ យើងជឿជាក់ថាផលិតផល EASYCare អាចជម្រុញលើកកម្ពស់ប្រជាជនកម្ពុជាកាន់តែច្រើនឱ្យរៀបចំផែនការហិរញ្ញវត្ថុបានកាន់តែប្រសើរសម្រាប់ពេលអនាគត»។

EASYCare ផ្តល់ជូនអតិថិជននូវការធានារហូតដល់ ២៥,000ដុល្លារ សម្រាប់ពេលមានគ្រោះអកុសលកើតឡើង និងជម្ងឺធ្ងន់ធ្ងរ រួមជាមួយនឹងឱកាសទទួលបានប្រាក់សន្សំនាពេលអនាគត ។ គម្រោងថ្មីនេះត្រូវបានបង្កើតឡើង ដើម្បីធានាការការពារអតិថិជន និងក្រុមគ្រួសាររបស់ពួកគាត់ ដែលអាចប្រឈមមុខក្នុងករណីមានហេតុការណ៍រឿងអកុសលណាមួយកើតឡើងដោយចៃដន្យផ្សេងៗ ជាមួយនឹងការផ្ដល់ជូននូវសេចក្តីស្ងប់ចិត្តកាន់តែប្រសើរ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលលោកអ្នកអាចទិញគម្រោង EASYCare សូមទាក់ទងទៅក្រុមការងាររបស់ ដាយ អុិឈិ ឡាយហ្វ៍ ឥឡូវនេះតាមរយៈលេខទូរសព្ទ ១៨០០ ២០១ ២០២ ដោយឥតគិតថ្លៃ។