Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ​បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ នៅក្នុងជំនួបនោះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានណែនាំនិងផ្ដល់អនុសាសន៍ល្អជាច្រើនជូនលោក​អគ្គនាយកប្រតិបត្តិថ្មីដើម្បីការរីកចម្រើន និងគុណភាពអាជីវកម្មរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។

លោក អគ្គនាយកប្រតិបត្តិ បានណែនាំខ្លួន​ និងធ្វើបច្ចុប្បន្នភាពជូនអំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដើម្បីឱ្យមានការរីកចម្រើនបន្ថែមទៀត។​ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានសម្ដែងការអបអរសាទដល់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ​ធ្វើការសម្រេចចិត្ដយ៉ាងត្រឹមត្រូវដែលអនុញ្ញាតឱ្យលោក ពន្លឺ តុលា ក្លាយខ្លួនជាអគ្គនាយកប្រតិបត្តិ និងមានមោទនភាពដែលក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍មានថ្នាក់ដឹកនាំ​​​​​ជាជនជាតិខ្មែរ និងជួយជម្រុញឱ្យមានការអភិវឌ្ឍបន្ថែមទៀតនៅក្នុងឧស្សាហកម្មនេះ។