Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ដាយ អុិឈិ ឡាយហ្វ៍ សម្ពោធជាផ្លូវការផលិតផលថ្មី SMARTCare Medical ជាគម្រោងបន្ថែមដែលផ្តល់សំណងលើថ្លៃព្យាបាលសុខភាព។ ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជនកម្ពុជា។

នៅកម្ពុជា ​ទីផ្សារធានារ៉ាប់រងនៅថ្មីនៅឡើយ ​ដោយក្រុមគ្រួសារជាច្រើនជួបប្រទះបញ្ហាហិរញ្ញវត្ថុដោយសារការចំណាយលើថ្លៃព្យាបាលជំងឺនានា​ ហើយការការពារហិរញ្ញវត្ថុនៅមានកម្រិត។ ផលិតផលថ្មីនេះជួយដោះស្រាយបញ្ហាមួយនេះដោយផ្តល់នូវការការពារហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដោយធានាថាក្រុមគ្រួសារមិនទទួលរងបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរនៅពេលមានបញ្ហាសុខភាព។

លោក Mah Kin Yoong អគ្គនាយកនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ផលិតផល​ SMARTCare Medical ឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង ក្នុងការផ្តល់ជូនអតិថិជនលើសពីសេវាធានារ៉ាប់រងអាយុជីវិត ពោលគឺ យើងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនៅពេលអតិថិជនត្រូវការចំណាយថ្លៃព្យាបាល។ យើងរំពឹងថា ធានារ៉ាប់រងសុខភាពនឹងក្លាយជាចំណែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយផលិតផលថ្មីនេះ គឺជាជំហានដ៏សំខាន់ក្នុងការប្រែក្លាយទស្សនវិស័យមួយនេះឱ្យក្លាយជាការពិត។»

លោកបានបន្ថែមថា៖ «យើងក៏មានមោទនភាពដែលផលិតផលថ្មីនេះគាំទ្រដល់គោលដៅរបស់និយ័តករធានារ៉ាប់រងកម្ពុជាក្នុងការបង្កើនអត្រាភាគទានសេដ្ឋកិច្ចឱ្យកើនដល់២% គិតត្រឹមឆ្នាំ២០៣០។»

កម្មវិធីសម្ពោធនេះមានកិត្តយសដោយមានការចូលរួមពីលោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ លោកស្រីផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការសម្ពោធផលិតផលថ្មីនេះ ដោយបានមានប្រសាសន៍ថា៖ «គម្រោង SMARTCare Medical បង្ហាញពីការច្នៃប្រឌិតថ្មីដែលនិយ័តករតែងតែលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនទាំងអស់។ នេះជាដំណោះស្រាយដែលងាយក្នុងការទទួលបាន និងសមស្របទៅតាមតម្រូវការផ្សេងៗរបស់អតិថិជន។

លោកស្រីបានបន្ថែមថា៖ «គ្រប់ផលិតផលថ្មីទាំងអស់សុទ្ធសឹងតែរួមចំណែកដល់ការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សំណាញ់ការពារហិរញ្ញវត្ថុជូនក្រុមគ្រួសារនៅកម្ពុជា។»

ការការពារដ៏ទូលំទូលាយ ដែលផ្តោតលើអតិថិជនជាចម្បង៖

SMARTCare Medical ផ្តល់នូវជម្រើសការពារ និងតម្លៃដែលមានភាពបត់បែនតាមតម្រូវការអតិថិជន។ ផលិតផលថ្មីនេះផ្តល់ឱ្យគ្រួសារនូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុនៅពេលត្រូវការចំណាយលើថ្លៃសុខភាព មិនថាសម្រាប់ សេវាសង្គ្រោះបន្ទាន់ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជំងឺធ្ងន់ធ្ងរ ផលវិបាកក្នុងអំឡុងពេលមានផ្ទៃពោះ ជាដើម។

អតិថិជនអាចទទួលបានការការពាររហូតដល់១០០%នៃកម្រិតកញ្ចប់ការពារ ហើយមានភាពងាយនៅពេលព្យាបាលជាមួយមន្ទីរពេទ្យដៃគូទាំងក្នុងប្រទេស ក្នុងតំបន់ និងនៅទូទាំងសកលលោកដោយមិនចាំបាច់បង់ប្រាក់មុន។

ការគាំទ្រដល់សុខុមាលភាពក្នុងសហគមន៍៖ 

ជាផ្នែកមួយនៃការសម្ពោធផលិតផលថ្មីនេះ ដាយ អុិឈិ ឡាយហ្វ៍ បានប្រកាសបរិច្ចាគថវិកាចំនួន ៣ម៉ឺនដុល្លារទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រការផ្សព្វផ្សាយចំណេះដឹងសុខភាពនៅលើបណ្តាញសង្គម។

លើសពីនោះ ក្រុមហ៊ុនក៏មានរៀបចំវេទិកាសុខភាពដែលមានការចែករំលែកពីវេជ្ជបណ្ឌិតជំនាញមកពីមន្ទីរពេទ្យ សាន់វេរ៍ មន្ទីរពេទ្យជប៉ុនសាន់រាយស៍ ​មន្ទីរពេទ្យអ៊ីនធើឃែរ និងមន្ទីរពេទ្យកុមារអង្គរ។ អតិថិជនមានឱកាសស្វែងយល់គន្លឹះសុខភាពសំខាន់ៗពីវេជ្ជបណ្ឌិតជំនាញ ដើម្បីការពារ និងរស់នៅប្រកបដោយសុខុមាលភាពល្អ។​

គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការគាំទ្រសហគមន៍ ដែលក្រុមហ៊ុនមិនត្រឹមតែផ្តល់ជូនការការពារហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សហគមន៍តាមរយៈចំណេះដឹងផ្សេងៗដើម្បីរស់នៅប្រកបដោយសុខុមាលភាពល្អ។