ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៖ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលជាធនាគារកូរ៉េដ៏លេចធ្លោមួយជាមួយនឹងវត្តមានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា និង ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរិនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន។ កិច្ចសហការនេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយធនាគារជាតិនៃកម្ពុជា (NBC) និងនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការពង្រីកលទ្ធភាពទទួលបានធានារ៉ាប់រងអាយុជីវិត និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។
កម្មវិធីនេះ មានកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Sohn Cheol Su នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័នទាំងពីរ។
លោក Sohn Cheol Su នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី បានថ្លែងថា៖ «ភាពជាដៃគូនេះបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបសម្រាប់ធនាគារ ធនាគារ អ៊ូរី។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញធានារ៉ាប់រងគួរជាទីទុកចិត្តរបស់ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ ជាមួយនឹងបណ្តាញសាខាដែលកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់យើង យើងកំពុងបង្កើតបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏រលូន និងបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុនៅក្នុងទីកន្លែងតែមួយ។ អតិថិជនរបស់យើងអាចទទួលបានការការពារហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលជាងមុន។»
តាមរយៈកិច្ចសហការនេះ អតិថិជននៅទូទាំងប្រទេសកម្ពុជាអាចប្រឹក្សាជាមួយបុគ្គលិកជំនាញផ្នែកធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នៅតាមបណ្ដាសាខារបស់ធនាគារ អ៊ូរី ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។ គំរូសេវាកម្មនេះ ផ្តល់ជូនការពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុផ្ទាល់នៅតាមសាខាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសតាមគោលដៅហិរញ្ញវត្ថុរបស់អតិថិជនម្នាក់ៗ ដែលជួយឱ្យការទទួលបានធានារ៉ាប់រងកាន់តែមានភាពងាយស្រួលជាងមុន។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានបន្ថែមថា៖ «ភាពជាដៃគូ ជាមួយនឹងធនាគារ អ៊ូរី គឺជាការបោះជំហានដ៏មានន័យឆ្ពោះទៅរកការកសាងភាពធន់ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចសហការនេះក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលបំណងនៃអាជីវកម្មរបស់យើង «សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព» ព្រមទាំងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហរិញ្ញវត្ថុនៅកម្ពុជាថែមទៀតផង។ ជាងនេះផងដែរ យើងមានមោទនភាពដោយអាចរួមចំណែកគាំទ្រដល់គោលដៅរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការបញ្ជ្រាបការយល់ដឹងអំពីវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។»
គួរបញ្ជាក់ផងដែរថា ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានបទពិសោធន៍ជាង១២២ឆ្នាំមកពីប្រទេសជប៉ុន ឯធនាគារ អ៊ូរី ជាធនាគារដែលមានវត្តមាន និងបទពិសោធន៍យូរឆ្នាំនៅលើទីផ្សារអន្តរជាតិ ហើយក៏មានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុនទាំង២ នឹងនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលផ្តោតលើអតិថិជនជាចម្បង និងជួយសម្រួលដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាឱ្យទទួលបានសេចក្តីស្ងប់ចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ។
