Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមកពីប្រទេសជប៉ុន ដែលមានរយៈពេលជាង​ ១១៨ ឆ្នាំ ជាប្រវត្តិសាស្ត្រ ការផ្តួចផ្តើម ការងារក្នុងសង្គម  គឺផ្តល់ជូនសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារទាំងអស់ដែលជួបការលំបាក និងក្រុមគ្រួសាររបស់ពួកគេដែលរស់នៅតាមខេត្តដាច់ស្រយាលក្នុងប្រទេសកម្ពុជា។

គម្រោងមន្ទីរពេទ្យចល័តនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូនសេវាកម្មថែទាំសុខភាពយ៉ាងឆាប់រហ័ស ដ៏មានទំនុកចិត្ត និងតម្រូវការយ៉ាងខ្លាំងនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ដែលកុមារអាចទទួលការព្យាបាលបាន។

គម្រោងនេះត្រូវបានផ្តល់ជូនដោយ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និងឧបត្ថម្ភដោយ ក្រុមហ៊ុនដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក។

អំពី​ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨​ ឆ្នាំ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ Stand & Poor’s (S&P) និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអិចឆេង "Tokyo Stock Exchange"។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់ខ្លួន និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ភាពស្ងប់ចិត្ត ក្រោមទស្សនរបស់យើង អតិថិជនជាចម្បង។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

* ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ និងទ្រព្យសកម្មសរុប ៥០៤ ពាន់លានដុល្លារអាមេរិក និងបុព្វលាភជាង ៤៨ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩) ។