Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ភ្នំពេញ កម្ពុជា, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ នេះជាលើកដំបូងបង្អស់ដែល ដាយ អុិឈិ ឡាយហ្វ៍ គ្រុប បាននឹងកំពុងតែនាំយកចក្ខុវិស័យរបស់ខ្លួនមកកាន់អាជីវកម្មនៅតំបន់មេគង្គ រួមមានប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា តាមរយៈយុទ្ធនាផ្សព្វផ្សាយម៉ាកយីហោថ្មី។

យុទ្ធនាការនេះ​ជាជំហានដ៏សំខាន់ក្នុងការនាំយកម៉ាកយីហោថ្មី របស់ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប ទៅកាន់អតិថិជន​ និងសហគមន៍ដែលខ្លួនធ្វើអាជីវកម្ម ដោយស្របតាមការផ្លាស់ប្តូរម៉ាកសញ្ញាជាសកលដែលបានធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូនអតិថិជនលើសពីការការពារហិរញ្ញវត្ថុ​ យុទ្ធនាការនេះផ្អែកលើមូលដ្ឋានគ្រឹះរបស់ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយខាងធានារ៉ាប់រងអាយុជីវិត ដែលបេសកកម្មចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ការការពារហិរញ្ញវត្ថុជូនអតិថិជន។ បច្ចុប្បន្ន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប វិវឌ្ឍខ្លួនទៅជាសាជីវកម្មមួយដែលផ្តល់ដំណោះស្រាយផ្សេងៗក្រៅពីធានារ៉ាប់រងអាយុជីវិត ដែលអតិថិជនមិនត្រឹមតែទទួលបានការការពារអនាគត និងភាពស្ងប់ចិត្ត ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តោតលើការសម្រេចគោលដៅផ្សេងៗនៅក្នុងជីវិតថែមទៀតផង។

សម្រាប់ប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា យុទ្ធនាការនេះឆ្លុះបញ្ចាំងអំពីទិសដៅថ្មីនៃកិច្ចសហការរវាងប្រទេសទាំង៣។ ​បើទោះបីជាទីផ្សារទាំង៣មានតម្រូវការផ្សេងគ្នាក្តី ប៉ុន្តែមានការចែករំលែកវប្បធម៌ និងរបៀបរបបរស់នៅប្រចាំថ្ងៃស្រដៀងគ្នា ដែលជាចំណុចពិសេសនៃតំបន់មួយនេះ។

ការនាំយកចក្ខុវិស័យរបស់ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប មកកាន់ប្រទេសកម្ពុជា

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «នៅកម្ពុជា យុទ្ធនាការ “Open Life’s Possibilities” នេះអនុញ្ញាតឱ្យយើងអាចឆ្ពោះទៅរកទិសដៅថ្មីរបស់ ដាយ​ អុិឈិ ឡាយហ្វ៍ គ្រុប ដោយយើងអាចផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជន និងក្រុមគ្រួសារ ក៏ដូចជាជម្រុញបុគ្គលិក ភ្នាក់ងារធានារ៉ាប់រង និងដៃគូសហការទាំងអស់ ឱ្យរួមចំណែក​ដល់រាល់សហគមន៍ដែលយើងប្រតិបត្តិអាជីវកម្ម។»

«ខណៈពេលដែលប្រជាជនកម្ពុជាបន្តសម្រេចក្តីស្រមៃរបស់ខ្លួន កសាងគ្រួសារ គិតគូរពីសុខភាពសុខុមាលភាព និងរៀបចំផែនការអនាគត ដាយ អុិឈិ ឡាយហ្វ៍ ក៏កំពុងតែនឹងបន្តផ្តល់ជូនផលិតផល សេវាកម្ម និងដំណោះស្រាយថ្មីៗដែលស្របតាមតម្រូវការកើនឡើងរបស់ប្រជាជនកម្ពុជា។

តួនាទីរបស់ ដាយ អុិឈិ ឡាយហ្វ៍ គឺមិនត្រឹមតែផ្តល់សេវាធានារ៉ាប់រងប៉ុណ្ណោះទេ ពោលគឺយើងមានគោលបំណងរួមចំណែកដល់សហគមន៍ដែលយើងធ្វើអាជីវកម្ម តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗដែលលើកកម្ពស់សុខុមាលភាព​ បង្កើតឱកាសថ្មីៗ និងជួយជ្រោមជ្រែងឱ្យអតិថិជនអាចឈានជើងឆ្ពោះទៅរកគោលដៅដែលខ្លួនបានកំណត់។ យុទ្ធនាការនេះ ក៏បញ្ជាក់អំពីគោលបំណង របស់ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប៖ សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព»