Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ខេត្តបាត់ដំបង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២ - ថ្ងៃនេះ តំណាងក្រុមហ៊ុន​ ដាយ​ អុិឈិ ឡាយហ្វ៍ បាននាំយកនូវសម្ភារៈសុវត្ថិភាពសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជា អាល់កុលចំនួន១២០លីត្រ ម៉ាស់ចំនួន០២កេះធំ ឧបករណ៍     វ៉ាស់កំដៅចំនួន១០ គ្រឿង និងអាវភ្លៀងចំនួន៣០ ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបងសម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ពិធីនេះរៀបចំឡើងក្នុងបរិវេណសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ក្រៅពីនេះ ក្រុមហ៊ុន​ ដាយ​ អុិឈិ ឡាយហ្វ៍ ក៏បាននាំយកនូវសម្ភារៈសុវត្ថិភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជា   អាល់កុលចំនួន១៨០លីត្រ ម៉ាស់ចំនួន០៣កេះធំ ឧបករណ៍វ៉ាស់កំដៅចំនួន០៦គ្រឿង និងសៀវភៅសរសេរ ចំនួន៩០០ក្បាល ដើម្បីប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារដ្ឋចំនួន០៣នៅក្នុងក្រុងបាត់ដំបង។ សាលាទាំង០៣នោះរួមមាន អនុវិទ្យាល័យសោហឺ អនុវិទ្យាល័យអូរតាគី និងវិទ្យាល័យមុនីវង្សផងដែរ។

ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារ    ភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ភាពស្ងប់ចិត្ត ក្រោមទស្សនៈរបស់យើង អតិថិជនជាចម្បង។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។