Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

 

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ - ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការសាកល្បង “កម្មវិធីពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធអេឡិចត្រូនិច” (DLIS 2.0) ដែលជាការធ្វើទំនើបកម្មនៃវិធីសាស្រ្តក្នុងការបំពេញការងារដោយប្រែក្លាយការបំពេញពាក្យស្នើសុំដោយដៃ ទៅជាការបំពេញពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធអេឡិចត្រូនិច។

ដោយអនុលោមតាមគោលការណ៍ណែនាំរបស់និយ័តករធានារ៉ាប់រងកម្ពុជាទាក់ទងជាមួយបរិស្ថានសាកល្បងបច្ចេកវិទ្យាធានារ៉ាប់រង ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានដាក់ឱ្យដំណើរការសាកល្បង “កម្មវិធីពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធអេឡិចត្រូនិច” សម្រាប់អ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ និងអ្នកឯកទេសផែនការហិរញ្ញវត្ថុមួយចំនួនតិចចាប់ពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ និងសម្រាប់អ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ និងអ្នកឯកទេសផែនការហិរញ្ញវត្ថុចំនួនច្រើនជាងមុននៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៣។

លោក ម៉ា គីន យ៉ុង នាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានឱ្យដឹងថា ក្រុមការងារ ដាយ អុិឈិ ឡាយហ្វ៍ បានចំណាយពេលវេលាជាច្រើន និងខិតខំប្រឹងប្រែងក្រោមការយកចិត្តទុកដាក់ខ្ពស់ដើម្បីលើកកម្ពស់អភិវឌ្ឍន៍ “កម្មវិធីពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធអេឡិចត្រូនិច”នេះ​ ដោយបានធ្វើតេស្តយ៉ាងម៉ត់ចត់ដើម្បីធានាថាអតិថិជនទទួលបានសេវាធានារ៉ាប់រងកាន់តែឆាប់រហ័ស និងមានភាពងាយស្រួល។ លោក ម៉ា គីន យ៉ុង បានមានប្រសាសន៍ថា៖ "យើងជឿជាក់ថាដំណើរការសាកល្បងនេះនឹងប្រព្រឹត្តទៅដោយរលូន ហើយយើងនឹងអាចទទួលបានការយល់ព្រមពីនិយ័តករធានារ៉ាប់រងកម្ពុជាក្នុងការដាក់ឱ្យដំណើរការកម្មវិធីនេះជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខ"។ លោក ម៉ា គីន យ៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជាសម្រាប់ការណែនាំ ការពិនិត្យ និងការអនុម័តដំណើរការសាកល្បងនាពេលកន្លងមក។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬបញ្ហាក្នុងការទិញធានារ៉ាប់រងអាយុជីវិតពី ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍តាមរយៈ​ “កម្មវិធីពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធអេឡិចត្រូនិច” សូមផ្ដល់មតិយោបល់តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ ឬអ៊ីមែល csc@dai-ichilife.com.kh។