Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ – ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍​ បរិច្ចាគថវិកាចំនួន​ ១៥​០០០ ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យក្នុងការផ្តល់ការថែទាំ និងការព្យាបាលប្រកបដោយគុណភាពដល់ទារកក្នុងប្រទេសកម្ពុជា។

ការបរិច្ចាគនេះបានធ្វើឡើងនៅមន្ទីរពេទ្យកុមារអង្គរក្រោមវត្តមាន លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ និងមានការចូលរួមពីលោក​ Toshiaki Sumino, Director, Managing Executive Officer ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

នេះជាការបរិច្ចាគលើកទី២ ដល់មន្ទីរពេទ្យកុមារអង្គរបន្ទាប់ពីការបរិច្ចាគលើកទី១ ដែលបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០២២ តាមរយៈយុទ្ធនាការ “ការពារ និងបរិច្ចាគ” របស់ក្រុមហ៊ុន។​

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍​​ បានមានប្រសាសន៍ថា៖ “យើងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ​ពីព្រោះយើងមានទំនួលខុសត្រូវចំពោះសហគមន៍ ហើយដោយសារតែការងាររបស់មន្ទីរពេទ្យគឺស្របនឹងគោលការណ៍ DSR​​​ របស់ក្រុមហ៊ុនដែលមានគុណតម្លៃដូ​ចជា “លើកកម្ពស់សុខុមាលភាព” និង “ការរួមចំណែកសង្គម”។

លោក អាឡិន ថៃ បានបន្ថែមថា៖ "យើងសង្ឃឹមថាការរួមចំណែកនេះ នឹងជួយមន្ទីរពេទ្យឱ្យកាន់តែរឹងមាំ ដើម្បីបន្ដលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពសម្រាប់ទារកកម្ពុជាជាច្រើនជំនាន់តទៅមុខទៀត"។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានមានប្រសាសន៍ថា៖ “តំណាងឱ្យមន្ទីរពេទ្យកុមារអង្គរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ សម្រាប់ទង្វើប្រកបដោយមេត្តាធម៌នេះ។ ទឹកប្រាក់នេះ នឹងជួយបេសកកម្មរបស់មន្ទីរពេទ្យក្នុងការផ្ដល់ការថែទាំល្អបំផុតដល់ទារកដើម្បីឱ្យពួកគេមានកុមារភាពមួយដែលសប្បាយរីករាយ និងសុខភាពល្អ និងក្លាយជាមនុស្សធំពេញវ័យដែលរឹងមាំ។”

អំពី ដាយ អុិឈិ ឡាយហ្វ៍

ដាយ អុិឈិ ឡាយហ្វ៍ (“Dai-ichi Life”)  គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាហ្វ៍  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ​ច​ឆេង (Tokyo Stock Exchange) ។​

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង “អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។