Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានដៃគូអាជីវកម្មបានរៀបចំកម្មវិធី Final Sprint ក្រោមប្រធានបទ “រីកចម្រើន រឹងមាំទាំងអស់គ្នា - Rise Stronger Together” និងកម្មវិធីជួបជុំស្រស់ស្រូបអាហារពេលល្ងាច ក្រោមប្រធានបទ “រាត្រីពណ៌ស្វាយ”។ ក្នុងឱកាសនោះ យើងក៏មានកម្មវិធីទទួលស្គាល់ និងបង្ហាញសមិទ្ធិផលបុគ្គលិកឆ្នើម ក៏ដូចជាកិច្ចពិភាក្សារវាងអ្នកចូលរួមដើម្បីចែករំលែកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗក្នុងការបម្រើអតិថិជនប្រកបដោយវិជ្ជាជីវៈ។ យើងបានអបអរសាទរសមិទ្ធិផលជាច្រើនចាប់ពីត្រីមាសទី១-ទី៣ ក៏ដូចជាកំណើនយ៉ាងខ្លាំងក្លារបស់នាយកដ្ឋាន។ នាយកដ្ឋានដៃគូអាជីវកម្មបានដាក់ចេញផែនការច្បាស់លាស់ដើម្បីបញ្ចប់ឆ្នាំ២០២៣ជាមួយភាពជោគជ័យ និងរក្សាតំណែងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយដែលមានការរីកចម្រើនខ្លាំង។