ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បានចូលរួមចំណែកបរិច្ចាគថវិកាចំនួន ២០០០ ដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ជា
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានចូលរួមចំណែកបរិចា្ចគថវិការចំនួន ២,០០០ ដុល្លរអាមេរិក ទៅកាន់មូលនិធិគន្ធបុប្ជា នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា តាមរយៈការចែករំលែកទឹកចិត្តសប្បុរស និង ដើម្បីធានាការរួមចំណែកលើកកម្ពស់សុខមាលភាពកុមារនៅកម្ពុជា ។
យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមរៀបចំដោយ នាយកដ្ឋានធានារ៉ាប់រង និងសោធន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគ្រឹះស្ថានធានារ៉ាប់រងទាំង២៤ ដែលកំពុងប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងនៅកម្ពុជា រួមទាំង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា ។