ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ ជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា (International Life Insurer of the Year – Cambodia)” សម្រាប់ឆ្នាំ២០២៣ពីកម្មវិធីដ៏ល្បីឈ្មោះមួយ “Insurance Asia Awards 2023” ដែលបានប្រព្រឹត្តិទៅក្នុងប្រទេសសិង្ហបុរី។
Insurance Asia Awards គឺជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពមួយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលប្រមូលផ្តុំក្រុមហ៊ុនធានារ៉ាប់រងធំៗនៅក្នុងតំបន់អាស៊ី ហើយកម្មវិធីនេះទទួលស្គាល់ទៅលើផលិតផលធានារ៉ាប់រង និងសេវាកម្មល្អបំផុតប្រចាំឆ្នាំ ដែលបានជួយលើកកម្ពស់គុណភាពជីវិតរបស់អតិថិជន។
លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ “យើងមិនអាចឈ្នះពានរង្វាន់អន្តរជាតិនេះបានទេ ប្រសិនបើមិនមានការជឿជាក់ និងទំនុកចិត្តយ៉ាងច្រើនពីសំណាក់អតិថិជនមកលើក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍។ វាពិតជាអស្ចារ្យខ្លាំងណាស់ដែលភាពរីកចម្រើនដ៏ខ្លាំងក្លា និងការប្តេជ្ញាចិត្តរបស់យើងចំពោះការប្រកាន់ខ្ជាប់ទស្សនៈវិស័យ “អតិថិជនជាចម្បង” ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ និងជាលក្ខណៈអន្តរជាតិ។ យើងប្តេជ្ញាចិត្ដក្នុងការបន្ដជួយបង្កើនគុណភាពជីវិតរបស់អតិថិជន តាមរយៈការផ្តល់ផលិតផល និងសេវាកម្មពាក់ព័ន្ធនានាប្រកបដោយភាពច្នៃប្រឌិត និងកាន់តែទូលំទូលាយ ដោយបន្ដកសាងលើកេរិ៍្តដំណែលដ៏យូរអង្វែង និងមោទកភាពរបស់យើងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនដែលមានប្រតិបត្តិការជាង១២០ ឆ្នាំមកហើយ។”
លោក ម៉ា គីន យ៉ុង នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងបានតំណាងឱ្យក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ទៅចូលរួមកម្មវិធីទទួលពានរង្វាន់នេះដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី បានបន្ថែមទៀតថា៖ “យើងខ្ញុំសូមចែករំលែកពានរង្វាន់មួយនេះ ជូនទៅដល់ក្រុមការងារទាំងអស់របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគាត់ទាំងអស់គ្នាដើម្បីសម្រេចឱ្យបាននូវឧត្តមភាព ភាពច្នៃប្រឌិត និងការប្រកាន់ភ្ជាប់ “អតិថិជនជាចំបង”។ ខ្ញុំមានទំនុកចិត្តពេញលេញថាឆន្ទៈក្នុងការចង់សម្រេចបានលទ្ធផល និងភាពប៉ិនប្រសប់របស់ក្រុមការងារក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នឹងបន្ដជួយជម្រុញគោលដៅរបស់យើងឱ្យក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ អ្នកឯកទេសផែនការហិរញ្ញវត្ថុ ដៃគូអាជីវកម្ម បុគ្គលិក និងអតិថិជនទាំងអស់ គឺជាអាទិភាពទី១របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា។”