Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន បានដាក់សម្ពោធកម្មវិធីបាល់ទាត់ថ្មីមួយដោយមានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បុគ្គលិក។ នេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសុខភាពជាច្រើនទៀតរបស់ក្រុមហ៊ុន និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជំរុញបរិយាកាសការងារប្រកបដោយភាពវិជ្ជមាន និងផលិតភាពខ្ពស់។

ការលេង​កីឡាបាល់ទាត់ ផ្តល់ឱកាសក្នុងការជំរុញលើកកម្ពស់កិច្ចសហការជាក្រុម មិត្តភាព និងភាពជាសហគមន៍ ខណៈក្រុមការងារយើងអាចពង្រឹងទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពបុគ្គលិកបានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងតម្លៃស្នូល១របស់ក្រុមហ៊ុនយើង ដែលផ្តោតលើការគិតគូរដល់បុគ្គលិក។ ការលើកកម្ពស់របៀបរស់នៅដែលគិតគូរពីសុខភាព និងបរិយាកាសការងារប្រកបដោយការគាំទ្រ យើងអាចបង្កើនស្មារតី ផលិតភាព និងការពេញចិត្តសម្រាប់ក្រុមការងាររបស់យើង។

កម្មវិធីនេះ លើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យចូលរួមមិនថាគាត់មានបទពិសោធន៍កម្រិតណាក៏ដោយ។ ក្រៅពីកម្មវិធីបាល់ទាត់នេះ ដាយ អុិឈិ ឡាយហ្វ៍ ក៏បានបង្កើតកម្មវិធីសុខភាពផ្សេងៗសម្រាប់បុគ្គលិក រួមមាន ការរត់ ហាត់រាំ និងវាយសី។​ បច្ចុប្បន្ននេះ ក្រុមការងារក៏កំពុងតែហ្វឹកហាត់កីឡាវាយសី ដើម្បីត្រៀមខ្លួនចូល​ក្នុងការប្រកួតសប្បុរសធម៌ដែលនឹងរៀបចំឡើងដោយ សមាគមធានារ៉ាប់រងកម្ពុជា ថ្ងៃទី ១៤-១៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

គំនិតផ្តួចផ្តើមទាំងនេះ ជួយបុគ្គលិកឱ្យកសាងទំនាក់ទំនងកាន់តែរឹងមាំ និងមានសុខុមាលភាពល្អ ហើយក៏ស្របតាមគោលដៅនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ គឺការរួមចំណែកធ្វើឱ្យសហគមន៍កាន់តែមានសុខុមាលភាព និងរស់រវើក។