Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

  

ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធី «Utage Night» ជាលើកទី២ ក្នុងគោលបំណងអបអរដល់សមិទ្ធផលឆ្នើម និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍបណ្តាញភ្នាក់ងារធានារ៉ាប់រងរបស់ខ្លួន។ ការអបអរនេះបង្ហាញអំពីអាទិភាពចម្បងរបស់ក្រុមហ៊ុនក្នុងការពង្រឹងជំនាញវិជ្ជាជីវៈ សេវាកម្ម និងការកសាងបណ្តាញភ្នាក់ងារធានារ៉ាប់រងដ៏រឹងមាំនៅទូទាំងប្រទេសកម្ពុជា ដើម្បីបម្រើជូនក្រុមគ្រួសារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

​ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការនៅកម្ពុជាកាលពីឆ្នាំ២០១៩ ហើយបានពង្រីកបណ្តាញភ្នាក់ងារធានារ៉ាប់រងរបស់ខ្លួន ដែលមានសមាជិករហូតដល់ជាង ១,​៦០០នាក់។ ក្នុងនោះដែរ ក្រុមហ៊ុនបន្តពង្រីកវត្តមានរបស់ខ្លួនជាមួយនឹងការិយាល័យសាខាចំនួន៣ទីតាំង និងមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន៦ នៅតាមបណ្តាខេត្តសំខាន់ៗ។​ តាមរយៈកម្មវិធីបណ្តុះបណ្តាលតាមបែបស្តង់ដាជប៉ុន និងការអភិវឌ្ឍសមត្ថភាពជាបន្ដបន្ទាប់ ក្រុមហ៊ុននៅតែបន្តបណ្តុះបណ្តាលភ្នាក់ងារធានារ៉ាប់រង ដែលប្រកាន់ខ្ជាប់នូវសីលធម៌ វិន័យ និងតែងគិតគូរពីអតិថិជនជាចម្បង។ ហេតុដូចនេះហើយទើបក្រុមហ៊ុនអាចផ្តល់នូវការការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តជូនអតិថិជន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់អតិថិជន ដាយ អុិឈិ ឡាយហ្វ៍ ក៏បានដាក់សម្ពោធផលិតផលធានារ៉ាប់រងថ្មីចំនួន៣ក្នុងរយៈពេល ១៣ខែចុងក្រោយនេះ។​ ក្រៅពីនោះ ក្រុមហ៊ុនក៏បានបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដើម្បីពង្រឹងបទពិសោធន៍កាន់តែប្រសើរជូនអតិថិជន ក្នុងនោះដែរគឺមានការចាប់ដៃគូជាមួយក្រុមហ៊ុនផ្សេងៗដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមជូនអតិថិជន និងការពង្រឹងប្រព័ន្ធឌីជីថល។ គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយ និងការការពារដែលអតិថិជនត្រូវការ។ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុននៅតែរក្សាគោលជំហរបស់ខ្លួនក្នុងការពង្រឹងសមត្ថភាពភ្នាក់ងារធានារ៉ាប់រង ដើម្បីឱ្យពួកគាត់អាចគាំទ្រអតិថិជនបានកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖​ «ភ្នាក់ងារធានារ៉ាប់រងទាំងអស់គឺជាស្នូលនៃអាជីវកម្ម និងភាពរីកចម្រើនរបស់យើង។ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប ពិតជាមានមោទនភាពដែលភ្នាក់ងារធានារ៉ាប់រងទាំងអស់​បានអភិវឌ្ឍខ្លួនប្រកបដោយវិជ្ជាជីវៈ វិន័យតឹងរឹង និងតែងយកចិត្តទុកដាក់ខ្ពស់លើអតិថិជន។ ហេតុដូចនេះហើយទើបយើងអាចទទួលបានការទុកចិត្ត និងពង្រីកវិសាលភាពនៃធានារ៉ាប់រងអាយុជីវិតទៅកាន់សហគមន៍កាន់តែច្រើន។ យើងក៏សូមថ្លែងអំណរគុណដល់ និយ័តករធានារ៉ាប់រងកម្ពុជា សម្រាប់ការដឹកនាំ និងការគាំទ្រយ៉ាងពេញទំហឹង ដែលអនុញ្ញាតឱ្យវិស័យធានារ៉ាប់រងទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព និងអាចផ្តល់ការការពារកាន់តែប្រសើរជូនប្រជាជនកម្ពុជា។»

អ្វីដែលពិសេសបំផុតនៃព្រឹត្តិការណ៍នេះគឺជាការអបអរភ្នាក់ងារធានារ៉ាប់រងឆ្នើម ២០រូបដែលត្រូវបានទទួលស្គាល់ដោយស្តង់ដាអន្តរជាតិ MDRT¹ សម្រាប់ឆ្នាំ២០២៦ ហើយក៏បង្ហាញពីចំនួនកើនឡើងយ៉ាងឆាប់រហ័សពីឆ្នាំមុនៗ។ សមិទ្ធផលនេះបង្ហាញពីការវិនិយោគជាបន្តបន្ទាប់ទៅលើការអភិវឌ្ឍភ្នាក់ងារធានារ៉ាប់រង ក៏ដូចជាការកើនឡើងនៃទំនុកចិត្តរបស់អតិថិជនមកលើគុណភាពនៃសេវាកម្មរបស់ដាយ អុិឈិ ឡាយហ្វ៍។ លោក Mah Kin Yoong បានបន្ថែមថា៖ «យើងជឿជាក់ថា ភ្នាក់ងារធានារ៉ាប់រងដែលមានសមត្ថភាពពិតប្រាកដអាចផ្តល់ការការពារកាន់តែប្រសើរជូនអតិថិជន។ ដូច្នេះហើយ ទើបការវិនិយោគលើធនធានមនុស្ស នៅតែជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ ដាយ អុិឈិ ឡាយហ្វ៍ គ្រុប។​ ការប្តេជ្ញានេះដែរក៏បង្ហាញអំពីសេវាកម្មបែប Omotenashi របស់ក្រុមហ៊ុន និងរបៀបដែលយើងទទួលស្គាល់ បណ្តុះសមត្ថភាព និងគាំទ្រដល់ការអភិវឌ្ឍនៃភ្នាក់ងារធានារ៉ាប់រងរបស់យើង។»

ដាយ អុិឈិ ឡាយហ្វ៍ នៅតែបន្តពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា។ ជាមួយនឹងបណ្តាញចែកចាយកាន់តែទូលំទូលាយ និងការប្តេជ្ញាចិត្តពង្រឹងសេវាកម្មបន្ថែម ក្រុមហ៊ុននឹងអាចរួមចំណែកពង្រីកការផ្សព្វផ្សាយការយល់ដឹងអំពីធានារ៉ាប់រងអាយុជីវិតទៅកាន់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។

¹MDRT (Million Dollar Round Table)៖ ជាសមាគមឯករាជ្យអន្តរជាតិ ដែលទទួលស្គាល់បទដ្ឋានឆ្នើមសម្រាប់អាជីពការងារនៅក្នុងវិស័យហិរញ្ញវត្ថុ។ ការទទួលស្គាល់ដោយបទដ្ឋាន MDRT ​ឆ្លុះបញ្ចាំងអំពីសមិទ្ធផលដ៏លេចធ្លោ ក្រមសីលធម៌ និងការផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយស្តង់ដាខ្ពស់។