Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ដាយ​ ​អុិឈិ ឡាយហ្វ៍ បាន​ប្រកាស​​សម្ពោធជាផ្លូវការ​ផលិត​ផល CREDITCare ដែលជាការធ្វើបច្ចុប្បន្នភាពទៅលើដំណោះស្រាយការពារកម្ចីរបស់ខ្លួន ដើម្បីពង្រីកវិសាលភាព និងគុណភាពផលិតផល។ ផលិតផល​ CREDITCare ​ត្រូវបានអភិវឌ្ឍជាមួយនឹងមុខងារការពារហិរញវត្ថុកាន់តែទូលំទូលាយ​ជាងមុនសម្រាប់គ្រួសារនៅកម្ពុជា ​ងាយស្រួលក្នុងការទទួលបាន និងការពារអតិថិជនពីហានិភ័យនៃបញ្ហា​ហិរញ្ញវត្ថុក្នុងគ្រាជួបទុក្ខលំបាក។

ផលិតផលនេះ​បង្ហាញពី​ការបោះជំហាន​ដ៏សំខាន់ ​​​របស់​ ដាយ​ អុិឈិ ឡាយហ្វ៍ ក្នុងការលើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ និងពង្រឹងដំណោះស្រាយឱ្យសមស្របទៅនឹង​តម្រូវ​ការកើនឡើងនៃទីផ្សារឥណទាននៅកម្ពុជា។

គ្រប់កម្ចីទាំងអស់ សុទ្ធសឹងតែមានរឿងរ៉ាវ​នៅពីក្រោយ 

ខណៈពេល​ដែល​​​សេដ្ឋកិច្ចកម្ពុជាបន្ត​រីកចម្រើន​ កម្ចី​ក្លាយ​ជាចលករដ៏សំខាន់នៅពីក្រោយការអភិវឌ្ឍនៃគ្រួសារនីមួយៗ។ គិតត្រឹមចុងឆ្នាំ២០២៥ ប្រជាជន​កម្ពុជាប្រមាណ​៥.១២លាននាក់​បានខ្ចីកម្ចី ដែលក្នុងនោះ ប្រមាណ​៥១% នៃចំនួនអ្នកខ្ចីសរុបជាមនុស្សពេញវ័យ។

នៅពីក្រោយបំណុលនីមួយៗតែ​ងមានរឿងរ៉ាវផ្សេងៗ និងជាក្តីសុបិន្តណាមួយ តួយ៉ាងអាចជា គូស្វាមីភរិយាសម្រេចចិត្ត​​ទិញ​លំនៅឋាន​ដំបូង ជាម្តាយដែលគិតគូរពង្រីក​អាជីវកម្ម ជាឪពុកដែលគិតគូរ​វិនិយោគលើការសិក្សា​របស់​កូន​ និងមានរឿងរ៉ាងជាច្រើនទៀត។ ទាំងនេះសុទ្ធតែជាក្ដីសុបិន្ត ហើយក្តីសុបិន្តនេះរមែងនាំមក​នូវក្តីបារម្ភដែលអ្នកខ្ចីតែងចោទសួរខ្លួនឯងថា៖«តើ​នឹងមានរឿងអ្វីកើតឡើងប្រសិនបើថ្ងៃណាមួយមិនមាន​វត្តមាន​របស់​ខ្ញុំ?»

បើមិនមានការការពារកម្ចី ការខិតខំប្រឹងប្រែងរបស់​លោកអ្នកកន្លងមកអាចនឹង​ត្រូវបាត់បង់​ក្នុង​រយៈ​ពេល​មួយប៉ប្រិចភ្នែក។ ហេតុដូចនេះហើយទើបយើងបង្កើត ផលិតផល CREDITCare ឡើងដើម្បីឆ្លើយតបទៅនឹង​ក្តីបារម្ភរបស់លោកអ្នក។ វា​ប្រៀបដូចជា​ការសន្យា​មួយ ដែលផ្តល់ក្ដីសង្ឃឹមដល់ក្រុមគ្រួសារជាច្រើននៅកម្ពុជា។

ការប្ដេជ្ញាចិត្ត​របស់​ ដាយ អ៊ិឈិ ឡាយហ្វ៍​​ ក្នុងការផ្តល់សុវត្ថិភាពហិរញ្ញវត្ថុជូនអតិថិជន

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ​ ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «អតិថិជនរបស់យើងមិនមែនត្រឹម​តែជាអ្នកខ្ចីទេ​ ប៉ុន្តែជា​គ្រួសារ​ដែល​កំពុង​កសាង​ក្ដីសុបិន្ត​របស់ខ្លួនជាមួយនឹងកម្ចីដែលគាត់ប្រើប្រាស់។ ការសម្ពោធផលិតផលនេះឆ្លុះ​បញ្ចាំងពី​គោលបំណងរបស់ក្រុមហ៊ុន ក្នុងការកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាពជូនអតិថិជន ហើយ ផលិតផល CREDITCare នឹងធានា​ថា ក្ដីសុបិន្តទាំងនោះនឹងត្រូវបាន​ការពារ ​បើទោះបី​ជាពួកគាត់ជួបស្ថានភាព​លំបាកយ៉ាងណាក៏ដោយ។ នេះជា​ផលិតផល​ថ្មី​ទី៣ហើយដែលយើងដាក់សម្ពោធ​ក្នុងរយៈពេល​១ឆ្នាំចុងក្រោយនេះ ហើយ​យើង​នៅតែប្ដេជ្ញាចិត្តបន្ត​នាំយក​​​​ដំណោះស្រាយ​កាន់តែច្នៃប្រឌិតបន្ថែម​ទៀតមកជូនអតិថិជន។»

អំពីគម្រោង CREDITCare

CREDITCare ផ្ដល់ជូនការការពារកាន់តែទូលំទូលាយ​ ​ ដែលបង្ហាញពី​ការបេជ្ញាចិត្តបន្ថែម​របស់​ ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការផ្តល់សុវត្ថិភាពហិរញ្ញវត្ថុ។ ផលិតផលនេះ​​ធានា​ថា​កាតព្វកិច្ចក្នុងការបង់​កម្ចីទាំងអស់ត្រូវបានធានារ៉ាប់រងទាំងស្រុង ដើម្បីសម្រាលបន្ទុក​ហិរញ្ញវត្ថុរបស់អតិថិជន ក្នុងករណីសមាជិកគ្រួសារដែល​ជាកូនបំណុលទទួលមរណភាព ឬពិ​ការភាព​ជាអចិន្ត្រៃយ៍។ ផលិតផល CREDITCare ផ្ដល់ជូននូវ​ការការពាររយៈពេលវែង​ និងភាពស្ងប់ចិត្តកាន់តែប្រសើរ​ដល់​ប្រជាជនកម្ពុជា។ អតិថិជនអាចជ្រើសរើសជម្រើសការពារ​ដែលមានភាព​បត់បែន​​សម្រាប់​ទំហំឥណទាន​ផ្សេងៗគ្នា​ ដំណើរ​ការទិញក៏មានភាពងាយស្រួល ឯរយៈពេលនៃការ​ការពារមានរហូតដល់​២៥ឆ្នាំ និងការ​ការពារ​រហូត​ដល់វ័យ​៧០ឆ្នាំ។

ឥឡូវនេះ អតិថិជនអាចស្វែងរកផលិតផល CREDITCare នៅតាមបណ្ដា​​សាខាធានាគារដៃគូ​របស់​ ដាយ អុិឈិ ឡាយហ្វ៍ នៅទូទាំងប្រទេសកម្ពុជា រួមមាន ធនាគារវឌ្ឍនៈ ធនាគារ អ អេច ប៊ី ធនាគារ សាខមប៊ែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ធនាគារ អ៊ូរី