Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

 

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានការរីកចម្រើនមួយនៅក្នុងប្រទេសកម្ពុជា ក្រោយប្រតិបត្តិការអាជីវកម្មត្រឹមតែជាង៤ឆ្នាំប៉ុណ្ណោះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយលើកទី១របស់ខ្លួន «អ្វីជាអាទិភាពទី១របស់លោកអ្នក ឬ What’s your #1 » ។

ដើម្បីអបអរសាទរដល់ការចាប់ផ្តើមដំណើរយុទ្ធនាការនេះ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានចេញផ្សាយវីដេអូ “អ្វីជាអាទិភាពទី១របស់លោកអ្នក ឬ What’s your #1”។ លោកអ្នកអាចទស្សនាតាមរយៈលីងនេះ ៖ https://www.facebook.com/watch/?v=1052860002362013

វីដេអូនេះចូលរួមក្រើនរំលឹកទៅកាន់គ្រួសារកម្ពុជាទាំងអស់ឱ្យគិតពីអ្វីដែលជាអាទិភាពនៅក្នុងជីវិតរបស់ពួកគាត់ហើយផ្តោតលើការការពារអាទិភាពទាំងនោះ ជាមួយនឹងដំណោះស្រាយដោយការមានធានារ៉ាប់រងអាយុជីវិត ហើយក៏ដូចជាការអបអរសាទរទៅដល់ អ្នកឯកទេសផែនការហិរញ្ញវត្ថុឬអ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដែលបំពេញការងារដោយមិនខ្លាចនឿយហត់ជារៀងរាល់ថ្ងៃ ដោយសារអតិថិជនទាំងអស់ គឺជាអាទិភាពទី១របស់ពួកគាត់។

លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា ជាមួយនឹងការចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ «អ្វីជាអាទិភាពទី១របស់លោកអ្នក ឬ What’s your #1» យើងបានបន្ដកសាងកេរ្តិ៍ដំណែលជាមោទកភាពក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន អស់រយៈពេលជាង ១២០ឆ្នាំជាប្រវត្តិសាស្ត្រ ដើម្បីអបអរសាទរកំណើនអាជីវកម្មប្រកបដោយភាពជោគជ័យថ្មីៗនេះ នៅប្រទេសកម្ពុជា។ ជាមួយទស្សនៈវិស័យ អតិថិជនជាចម្បងយើងបានឈានដល់ដំណាក់កាលរីកចម្រើនមួយកម្រិតទៀតនៅក្នុងប្រទេសកម្ពុជា ហើយអ្វីៗ គ្រប់យ៉ាងដែលយើងកំពុងអនុវត្តនឹងយកអតិថិជនជាអាទិភាពទី១របស់យើង។

លោក ម៉ា គីន យ៉ុង នាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានបន្ថែមទៀតថា យុទ្ធនាការនេះ ត្រូវបានអនុវត្តជាលើកដំបូងជាមួយបុគ្គលិកទាំង អស់ របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កាលពី ខែមេសាកន្លងទៅ។ យើងក៏បានអនុវត្តជាមួយអតិថិជនជាង១០០នាក់ និងក្រុមគ្រួសារអំឡុងពិធីថ្លែងអំណរគុណអតិថិជននៅក្នុងខែមេសាដដែលនោះផងដែរ។

បន្ទាប់មកទៀតយើងបានពង្រីកយុទ្ធនាការផ្សព្វផ្សាយទៅដល់ប្រជាសហគមន៍ ជាមួយនឹងការប្រគល់សួនកម្សាន្តកុមារទើបសាងសង់ថ្មីជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាខែឧសភានេះ។ យើងមានសេចក្តីរំភើបរីករាយក្នុងការបន្ដយុទ្ធនាការផ្សព្វផ្សាយនេះ តាមរយៈសកម្មភាពផ្សេងៗទៀតពេញមួយឆ្នាំ។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានការិយាល័យនៅរាជធានីភ្នំពេញ និងសាខានៅខេត្ដបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានកំពុងផ្ដល់សេវាកម្មដល់ជាង ១០,០០០ ក្រុមគ្រួសារ។

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាហ្វ៍  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២០ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ ច ឆេង (Tokyo Stock Exchange) ។

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈវិស័យ “អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៩ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣)៕