ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៖​  ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អ៊ីនសួរុិនស៍ (ខេមបូឌា) ម.ក និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទីក្រុងហូជីមិញ (UEF) - ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យដែលមានកិត្យានុភាពបំផុតនៅប្រទេសវៀតណាមបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីចាប់ដៃគូគ្នាយូរអង្វែង ដើម្បីផ្តល់អត្ថប្រយោជន៍ពិសេសដល់ម្ចាស់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិត និងសាកលវិទ្យាល័យ។​

ស្ថិតក្រោមភាពជាដៃគូ អតិថិជនដែលជាម្ចាស់បណ្ណសន្យាធានារ៉ាប់រងរបស់ ដាយ អុិឈិ ឡាយហ្វ៍ នឹងរីករាយក្នុងការចុះឈ្មោះជាអាទិភាពសម្រាប់កូនៗរបស់ពួកគេ ដើម្បីសិក្សានៅសាកលវិទ្យាល័យ។ នេះជាយន្តការដែលធ្វើឱ្យឪពុកម្តាយនៅកម្ពុជាកាត់បន្ថយការចំណាយលើការអប់រំខ្ពស់សម្រាប់កូនៗរបស់ពួកគេ ខណៈពេលដែលត្រូវបានធានាថា កូនរបស់ពួកគេនៅតែទទួលបានការអប់រំប្រកបដោយគុណភាពពីស្ថាប័នអប់រំដែលមានការទទួលស្គាល់។​  ឪពុកម្តាយរីករាយនឹងជម្រើសមួយផ្សេងទៀត ក្នុងការផ្ទេរកូនរបស់ពួកគេ ទៅសិក្សានៅសាកលវិទ្យាល័យចក្រភពអង់គ្លេស ដែលពួកគេអាចធ្វើការជ្រើសរើសបាន។​

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងតាមអនឡាញ ដើម្បីធានាសុវត្ថិភាពជូនសាធារណៈក្នុងអំឡុងពេលមានការរាតត្បាតពីជំងឺកូវីដ១៩​។ ក្នុងពិធីនេះក៏មានការចូលផ្តល់កិត្តិយសពីក្រុមហ៊ុន ដាយ អ៊ិឈិ​ ឡាយហ្វ៍ រួមមាន៖ លោក អេឡិន ថៃ - អគ្គនាយក លោក កា​មាតាក់ ដៃសឺកិ អគ្គនាយករង លោក ផូ នេត្រ នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់ លោក ឡាយ សិទ្ធី នាយកចាត់ការទូទៅផ្នែកដៃគូ និងលោក យុស៊ុហីរុ សាកៃ - នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកផែនការចែកចាយ។ មកពីសាកលវិទ្យាល័យអ្នកតំណាងរួមមាន៖ ​លោក យ៉ វុក អាញ់ អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងសាកលវិទ្យាល័យ លោកបណ្ឌិត ង្វៀន ហាន់ ហ្សាញ ​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ UEF និងបណ្ឌិត​ យ៉ ហ៊ុយ ង្វៀន ឡុក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ UEF ។

ក្រៅពីកម្មវិធីចុះឈ្មោះចូលរៀនអាទិភាព ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសាកលវិទ្យាល័យក៏មានចំណាប់អារម្មណ៍រួម សហការណ៍គ្នាលើ កម្មវិធីផ្លាស់ប្តូរនិស្សិត ដើម្បីជម្រុញការអភិវឌ្ឍបណ្តុះបណ្តាលការសិក្សារួមគ្នា សកម្មភាពស្រាវជ្រាវ និងកម្មវិធីអប់រំផ្សេងៗទៀត។

យូអ៊ីហ្វេស ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយលើកកម្ពស់ការសិក្សាឆ្លងកាត់ប្រទេសផងដែរ។ ដូច្នេះភាពជាដៃគូនេះនឹងជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតកម្ពុជា ក្នុងការទទួលបានសាកលវិទ្យាល័យនៅក្នុងតំបន់ ក៏ដូចជាសាកលវិទ្យាល័យអន្តរជាតិក្នុងតម្លៃសមរម្យ និងនៅជិតខាងប្រទេសគ្នាផងដែរ។

ថ្លែងនៅក្នុងពិធីអនឡាញផងដែរ លោក អាឡិន ថៃ អគ្គនាយក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា“ យើងមានមោទនភាពដែលបានសហការជាមួយ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុងហូជីមិញ (UEF) ក្នុងការផ្តល់នូវអត្ថប្រយោជន៍ពិសេសនេះដល់អតិថិជនរបស់យើង។ ឥឡូវនេះឪពុកម្តាយអាចរីករាយនឹងដំណោះស្រាយហិរញ្ញវត្ថុ និងផែនការអប់រំដែលត្រូវបានដាក់បញ្ចូលគ្នារបស់ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា​ សម្រាប់កូនៗជាទីស្រឡាញ់របស់ពួកគេ។

ដំណើរការរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាគឺសម្រាប់រយៈពេលវែង ហើយក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើនិងបំពេញនូវតម្រូវការសេវាធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ “នៅក្បែរអ្នកជានិច្ច”។

លោក ​ព្រូស ឡុក យ៉​  សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ UEF មានប្រសាសន៍ថា៖​ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទីក្រុងហូជីមីញ (UEF) គឺជាវិទ្យាស្ថានមួយក្នុងចំណោមស្ថាប័នឧត្តមសិក្សាមួយចំនួននៅក្នុងប្រទេសវៀតណាម ដែលផ្តល់ឱ្យនិស្សិតនូវកម្មវិធីសិក្សាភាសាអង់គ្លេស និងផ្តល់ជូននូវកម្មវិធីសិក្សាសញ្ញាបត្រ ដោយចាប់ដៃគូសហការជាមួយសាកលវិទ្យាល័យចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ តាមរយៈកម្មវិធីចុះឈ្មោះអាទិភាពរវាងសាកលវិទ្យាល័យ UEF និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា និស្សិតកម្ពុជាអាចសម្រេចបាននូវការសិក្សារបស់ពួកគេនៅឯក្រៅប្រទេស  ដោយសុបិន្តថា នឹងទទួលបានគុណភាពអប់រំនៅចក្រភពអង់គ្លេស ដោយការចំណាយ សមរម្យ។ និស្សិតអាចជ្រើសរើសបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជាមួយសាកលវិទ្យាល័យ Gloucestershire ឬសាកលវិទ្យាល័យ Leeds Trinity នៅប្រទេសវៀតណាម ដោយថ្លៃសិក្សាត្រឹមតែមួយភាគបួននៃអ្វីដែលត្រូវចំណាយនៅចក្រភពអង់គ្លេស។ ភាវូបនីយកម្ម គឺជាគោលដៅ និងបេសកកម្ម ដែលជាយុទ្ធសាស្ត្ររបស់យើង រួមគ្នាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា យើងមានមោទនភាពក្នុងការនាំយកសេវាអប់រំអន្តរជាតិទាំងនេះជូនដល់និស្សិតកម្ពុជា។

អំពី ដាយ​ អុិឈិ ឡាយហ្វ៍​ អុីនសួរុិនស៍ (ខេមបូឌា)

ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ”ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងៗទៀត។

* ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង អុីង មានគ្រឹះមូលធនដ៏រឹងមាំ និងទ្រព្យសកម្មសរុប ៥៥១ ពាន់លានដុល្លារអាមេរិក និងបុព្វលាភធានារ៉ាប់រងជាង ៤ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០)