Dai-ichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ដាយ អុិឈិ ឡាយហ្វ៍ មានមោទនភាពក្នុងការដាក់ឱ្យដំណើរការកម្មវិធី គីស៊ូណា ដាយ អុិឈិ ជាគំនិតផ្ដួចផ្ដើមមួយបង្កើតឡើង ដើម្បីឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែទូលំទូលាយអំពីធានារ៉ាប់រងអាយុជីវិត។ កម្មវិធីនេះមានគោលបំណងជំរុញបង្កើនសុខុមាលភាពផ្នែកហិរញ្ញវត្ថុ និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ ខណៈពេលដែលអ្នកចូលរួមអាចទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ខ្លួនឯង។

អំពីកម្មវិធី គីស៊ូណា ដាយ អុិឈិ

កម្មវិធី គីស៊ូណា ដាយ អុិឈិ ផ្តោតសំខាន់លើទស្សនៈ «គីស៊ូណា» ជាភាសាជប៉ុនដែលឆ្លុះបញ្ចាំងពីចំណងមិត្ដ ភាពដ៏ជ្រាលជ្រៅ និងសាមគ្គីភាព។ ដាយ អ៊ិឈិ ឡាយហ្វ៍ ខិតខំពង្រឹងចំណងទំនាក់ទំនងនៅក្នុងសហគមន៍តាមរយៈការផ្សព្វផ្សាយអំពីការការពារហិរញ្ញវត្ថុ និងគុណតម្លៃនៃធានារ៉ាប់រងអាយុជីវិត។

ដំណើរការនៃកម្មវិធី គីស៊ូណា ដាយ អុិឈិ

  • ពិតជាងាយស្រួល! គ្រាន់តែណែនាំមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកទៅកាន់ភ្នាក់ងារលក់របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍។
  • នៅពេលដែលមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិតណាមួយ លោកអ្នកនឹងទទួលបាន​ប្រាក់រង្វាន់។
  • ណែនាំកាន់តែច្រើន ទទួលបានចំណូលបន្ថែមកាន់តែច្រើន។
  • អាចពិនិត្យមើលដំណើរការនៃការណែនាំរបស់អ្នកតាមទូរសព្ទដៃពេលណា កន្លែងណាក៏បាន។

ហេតុអ្វីគួរចូលរួមជាមួយ កម្មវិធី គីស៊ូណា ដាយ អុិឈិ

កម្មវិធីរបស់យើងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់លោកអ្នក និងមនុស្សជាទីស្រឡាញ់។

  • សម្រាប់អ្នកណែនាំ៖ អាចរកចំណូលបន្ថែម ហើយទន្ទឹមនឹងនោះដែរ លោកអ្នកអាចជួយមនុស្សជាទី ស្រឡាញ់ឱ្យទទួលបានសេចក្តីស្ងប់ចិត្តផ្នែកហិរញ្ញវត្ថុ។
  • សម្រាប់​អ្នកដែលត្រូវបានណែនាំ៖ មានឱកាសប្រឹក្សាពីការរៀបចំផែនការហិរញ្ញវត្ថុដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក ជាមួយភ្នាក់ងារលក់របស់ ដាយ អុិឈិ ឡាយហ្វ៍។

ស្វែងយល់បន្ថែមអំពីកម្មវិធី គីស៊ូណា ដាយ អុិឈិ និងរបៀបចូលរួមជាមួយយើង៖

  • ទាក់ទងមកភ្នាក់ងារលក់តាមរយៈលេខទូរសព្ទ 069 856 888