Daiichi Life Insurance (Cambodia) PLC.

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ដាយ អុិឈិ ឡាយហ្វ៍

...

ការប្រកួតពានរង្វាន់បាល់ទាត់កុមារ Daiichi Junior Cup ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ដែលការចូលរួមពីសំណាក់កីឡាករវ័យក្មេង ក្រុមគ្រួសារ សហគមន៍ និងដៃគូ​សហការរបស់ ដាយ អុិឈិ ឡាយហ្វ៍ ប្រមាណ១,០០០នាក់។ ការប្រកួតប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដែលមានការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញ អមជាមួយនឹងសកម្មភាពកម្សាន្តជាច្រើនចូលរួមដោយដៃគូសហការរបស់ ដាយ អុិឈិ ឡាយហ្វ៍។

បន្ទាប់ពីការប្រកួតប្រជែងអស់រយៈពេលជាច្រើនខែ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាប ចាប់តាំងពីខែឧសភា ឆ្នាំ២០២៦ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ​បាននាំយកក្រុមកំពូលចំនួន ១៦ក្រុម ទាំងកម្រិតអាយុ១២ឆ្នាំ និង១៤ឆ្នាំ មកប្រកួតដណ្តើមជើងឯក។

ព្រឹត្តិការណ៍នេះមានកិត្តិយសដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ថ្នាក់ដឹកនាំនៃ ដាយ អុិឈិ ឡាយហ្វ៍ និងដៃគូសហការ។

អបអរសាទរក្រុមជើងឯកឆ្នាំ ២០២៦ ទាំង២ក្រុម

វគ្គផ្តាច់ព្រ័ត្របានបញ្ចប់ដោយក្រុមសាលាបាល់ទាត់ពស់កេងកង (U12) និង សៀមរាបយូណាយធីត (U14) ជាម្ចាស់ជើងឯកសម្រាប់ឆ្នាំ២០២៦នេះ។ សូមអបអរសាទរដល់ក្រុមជើងឯក និងកីឡាករវ័យក្មេងទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ការប្រកួត។ ​ដាយ អុិឈិ ឡាយហ្វ៍ ពិតជាមានមោទនភាពចំពោះកីឡាករគ្រប់រូប ដែលបានបង្ហាញទេពកោសល្យ ការតាំងចិត្ត និងភាពស្វាហាប់នៅលើទីលានប្រកួត។

ពីការប្រកួតកម្រិតខេត្តឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ

ការប្រកួតក្នុងឆ្នាំ២០២៦ មានការចូលរួមពីក្រុមបាល់ទាត់ចំនួន 160ក្រុម និងមានកីឡាករវ័យក្មេងចំនួន960នាក់ មកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាប។ Daiichi Junior Cup ផ្តល់ឱកាសដល់កុមារមកពីសហគមន៍ផ្សេងៗ ទទួលបានបទពិសោធន៍ប្រកួត និងបង្ហាញសមត្ថភាពដែលពួកគេខិតខំហ្វឹកហាត់​កន្លងមកនៅលើទីលានជាមួយនឹងការប្រកួតកម្រិតស្តង់ដារមួយ។

លើសពីឱកាសក្នុងការប្រកួត Daiichi Junior Cup ក៏ជាវេទិកាមួយដែលជម្រុញលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យចេះលេងកីឡា គិតគូរពីសុខុមាលភាព មានពេលវេលាជួបជុំជាមួយក្រុមគ្រួសារ កីឡាករផ្សេងៗ និងសហគមន៍។ Daiichi Junior Cup រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសហគមន៍មួយកាន់តែមានសុខុមាលភាពល្អ និងមានការផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធនៅក្នុងសហគមន៍។

Daiichi Junior Cup ឆ្លុះបញ្ចាំងពីបេសកកម្មរបស់ ដាយ អុិឈិ ឡាយហ្វ៍ ដោយផ្តល់ជូនសហគមន៍លើសពីការការពារហិរញ្ញវត្ថុ។ ក្រុមហ៊ុនមិនត្រឹមតែយកចិត្តទុកដាក់ចំពោះការការពារអនាគតរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់សហគមន៍ដែលខ្លួនធ្វើអាជីវកម្មផងដែរ។

 

 

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងរីករាយដែលបានឃើញកីឡាករវ័យក្មេងជាច្រើនមកជួបជុំតាមរយៈការប្រកួតបាល់ទាត់ Daiichi Junior Cup។ ពួកគាត់រីករាយជាមួយនឹងកីឡាបាល់ទាត់ និងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ យើងមានមោទនភាពដែលបានបង្កើតវេទិកាមួយដែលកុមារៗអាចលេងកីឡា ចំណាយពេលវេលាដ៏មានតម្លៃ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍។ យើងនឹងនាំយក Daiichi Junior Cup ​មកសារជាថ្មីនៅឆ្នាំក្រោយ ដោយប្តេជ្ញានាំកីឡាករ និងសហគមន៍មកជួបជុំគ្នាឱ្យកាន់តែច្រើនកុះករ»។

ការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup ឆ្នាំ២០២៦ ត្រូវបានសហការរៀបចំដោយ PEAK Digital ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា និងទទួលបានការសហការឧបត្ថម្ភ ពី V-Active Yeo’s Cambodia និង Alexing Sports។

ដាយ អុិឈិ ឡាយហ្វ៍ សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅដល់ដៃគូធនាគារសម្រាប់ការគាំទ្រ និងការចូលរួម រួមមានធនាគារវឌ្ឍនៈ ធនាគារ អេ អឹម ខេ ធនាគារអ៊ូរី និងធនាគារសាខម។ ក្រុមហ៊ុនក៏សូមអរគុណដល់ក្រុមកីឡាករបាល់ទាត់ទាំងអស់ គ្រូបង្វឹក ក្រុមគ្រួសាររបស់កីឡាករ ដៃគូសហការ និងសាធារណជន ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់ Daiichi Junior Cup ឆ្នាំ២០២៦។

បន្ទាប់ពីការប្រកួតឆ្នាំ២០២៦ប្រព្រឹត្តទៅដោយជោគជ័យ Daiichi Junior Cup នឹងត្រឡប់មកវិញនាឆ្នាំ២០២៧ មួយនឹងបទពិសោធន៍កាន់តែសប្បាយរីករាយ និងហើយក្រុមហ៊ុននឹងនាំយកការប្រកួតទៅកាន់ខេត្តផ្សេងៗកាន់តែច្រើនបន្ថែមទៀត។